ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធន៍៤ចំណុច ដ៏មានថាមពលសម្រាប់សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹងបទពិសោធន៍ចំនួន៤ចំណុចជូនដល់សមាជិកា និងយុវតីដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម”។ ចំណុចទាំងបួននោះគឺ ១-ធ្វើអ្វី ធ្វើឱ្យល្អ ក្នុងថ្ងៃនេះ ២-បង្កើត ទំនាក់ទំនងឱ្យបានច្រើន ៣-ការងារទាំងអស់គឺបង្រៀនយើង ៤-មានទំនុកចិត្តខ្លួនឯង ដែលចំណុចទាំង០៤នេះ គឺពិតជាមានថាមពលនិងការចាប់ផ្តើមដ៏ល្អសម្រាប់ពួកគាត់អាចយកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទ ពិសោធន៍ និងដំបូងមានល្អៗទាំងនេះនៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម” ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់ថ្នាក់អគ្គស្នងការស្នងការថ្នាក់ដឹកនាំក្រុមការងារនិងសមាជិកាសមាគមកាយរដ្ឋធានីកម្ពុជាជាង២០០នាក់។

នៅក្នុងកម្មវិធីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ GGAC បានចូលរួមទទួលយកបទពិសោធន៍នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង (Network) បានមានឱកាសបញ្ចេញភាពក្លាហានតាមរយៈការសាកសួរសំណួរ និងល្អបំផុតគឺទទួលនូវសារសំខាន់ៗដែលបងចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចអោយពួកគាត់យកទៅអនុវត្តដើម្បីកសាងអនាគត និងទិសដៅជីវិតប្រសើរ។

លើសពីនេះគឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះគាត់បានឃើញសកម្មភាពពិតប្រាកដរបស់ GGAC និងបានឃើញថា សមាជិកាសកម្មគឺពិតជាទទួលបានផលប្រយោជន៍ពីការកម្មវិធីរបស់សមាគមហើយអភិវឌ្ឍពួកគាត់ពិតប្រាកដមែន៕



















-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


