ព័ត៌មានជាតិ
ការអង្កេតកសិកម្មមានសារប្រយោជន៍ណាស់សម្រាប់រៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែប្រសើរ
លោកទេសរដ្ឋមន្ត្រី កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ ២០២៣ ខាងមុខនេះ ពិតជាមានសារប្រយោជន៍សំខាន់ណាស់ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ នៃធាតុចូលសម្រាប់រៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចបរិស្ថាន និងសង្គមនៅកម្ពុជា ឲ្យកាន់តែប្រសើរ។

ថ្លែងក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជានៅព្រឹកថ្ងៃទី ១០ តុលានេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា កាអង្កេតកសិកម្មជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មជាស៊េរី ឆ្លុះបញ្ចាំងអំពីទិន្នន័យព័ត៌មានផ្នែកបច្ចេកទេសកសិកម្មបរិស្ថានសេដ្ឋកិច្ច និងសង្គម កម្លាំងពលកម្មក្នុងវិស័យកសិកម្មព័ត៌មានសន្តិសុខស្បៀង នៃគ្រួសារកសិកម្មប្រភេទលក្ខណៈ នៃរចនាសម្ព័ន្ធកសិកម្ម ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិកសិកម្មប្រចាំឆ្នាំសម្រាប់ឆ្លើយតបតម្រូវការទិន្នន័យចាំបាច់ដែលកើនឡើងជាលំដាប់របស់អ្នកប្រើប្រាស់ពីបណ្ដាក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ជាតិ និងអន្តរជាតិ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ នៃធាតុចូលសម្រាប់រៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចបរិស្ថាន និងសង្គមឲ្យកាន់តែប្រសើរ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ការអង្កេតកសិកម្មកម្ពុជាធ្វើឡើងតាមរយៈការប្រើប្រាស់ការអង្កេតតាមម៉ាស៊ីនកុំព្យូទ័រខ្នាតតូច ឬហៅថាម៉ាស៊ីន ថេបប្លែក ហើយសង្ឃឹមយ៉ាងមុតមាំថា គ្រូបង្គោលទាំងអស់ដែលបានទទួលការបណ្ដុះបណ្ដាលវគ្គនេះ នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីអាចបង្ហាត់បង្រៀនបន្តក្នុងការផ្ទេរចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ឲ្យដល់មន្ត្រីសម្ភាសន៍នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់ចុះអនុវត្តជាក់ស្ដែងលើការងារសម្ភាសន៍ស្រង់ទិន្នន័យកសិកម្មនៅកម្ពុជាឲ្យមានប្រសិទ្ធភាព និងគុណភាពទិន្នន័យកាន់តែល្អប្រសើរឡើង។

រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់យកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ជាកាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅ នៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ការធ្វើជំរឿនកសិកម្មនេះ ក្នុងគោលបំណងដើម្បីទទួលបាននូវព័ត៌មានគ្រប់ផ្នែកក្នុងវិស័យកសិកម្មនិងធ្វើជាទិន្នន័យមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ និងអ្នករៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងនានា សំដៅពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិកសិកម្មដើម្បីជំរុញកិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


