ព័ត៌មានជាតិ
ការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិសម្រេចបានប្រមាណ ៤០%
ការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិសម្រេចបានប្រមាណ ៤០% ខណៈថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលសម្រេចបានជិត ១០០%។ នេះបើតាមរបាយការណ៍ពីក្រសួងមុខងារសាធារណៈ។

របាយការណ៍ បានបញ្ជាក់ថា រយៈពេល ១៤សប្តាហ៍ កន្លងមកនេះ ការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់។ ក្នុងនោះការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ សម្រេចបាន ៤០% ខណៈថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំសម្រេចបាន ៩៩% និងវិស័យសុខាភិបាលសម្រេចបាន ៨៧.៣៥%។
ទិន្នន័យដែលបានរៀបរាប់ខាងលើ ជារបាយការណ៍ដែលបានរៀបរាប់នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ នៃការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។ តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារទាំងពីរក្រុម ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងការចូលរួមគាំទ្រ និងសម្របសម្រួលដោយមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ទូទាំងប្រទេស។

កិច្ចប្រជុំនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ទទួលបានអនុសាសន៍ណែនាំតម្រង់ទិសពីសំណាក់ លោករដ្ឋមន្រ្តីស្តីទី ជូនទៅដល់ក្រុមការងារក្នុងការអនុវត្តការងារបន្ត ដែលជាផ្នែកមួយឆ្ពោះទៅកាន់ការសម្រេចឱ្យបាន និងឆាប់រហ័ស នូវការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


