Connect with us

ព័ត៌មានជាតិ

​​ប្រជាពលរដ្ឋ​ក្នុងស្រុក​គាស់ក្រឡ ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទនៅ​​ដីស្រែ​​

បានផុស

នៅ

​​លោក​ ប៉ាង​ ហៀ​ង​ អធិការនគរបាល ​​នៃអធិការដ្ធានស្រុក​គាស់ក្រឡ​ បាន​ឲ្យ​ដឹងថា​ ក្រោយពី​មាន​សេច​ក្តីរាយការណ៍ ​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ចំនួន​២ ​គឺ​ឃុំ​ព្រះ​ផុស​ និង​ឃុំ​គាស់ក្រឡ ​ថា​ពួកគាត់​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​ជាច្រើន​គ្រាប់​នៅ​ថ្ងៃទី​៣១ ​ខែធ្នូ​នេះ ​នៅ​នឹង​ដី​ស្រែ​របស់​ពួកគាត់​។​ភ្លាមៗ​នោះ ​លោក​បាន​ឲ្យ​កម្លាំង​ជំនាញ​ រួមសហការ​ជាមួយ​មន្ត្រី​ស៊ីម៉ាក់​ប្រចាំ​មូលដ្ឋាន​ទៅ​ពិនិត្យ​និង​ប្រមូល​ទុកតា​ម​បច្ចេកទេស​ត្រឹមត្រូវ ​ដើម្បី​ប្រគល់​ឲ្យ​អង្គភាព​ជំនាញ​កំទេចចោល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោ​កថា ​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុង​ដីស្រែ​ចំការ​របស់​ពួកគាត់​ទាំងពីរ​ឃុំ​ខាងលើ​មាន​ចំនួន​ស​រុប​៤៤​គ្រាប់​។ ​ក្នុងនោះ​ឃុំ​ព្រះ​ផុស​៤២​គ្រាប់ ​មាន​ប្រភេទ​គ្រាប់​80mm​ចំនួន​១៤​គ្រាប់​,​គ្រាប់​ប្រភេទ​60mm២៨​គ្រាប់​ និង​ឃុំ​គាស់ក្រឡ​​ ០២​គ្រាប់ ​មាន​គ្រាប់បែកដៃ​០១​គ្រាប់​និង​គ្រាប់​ឡុងឆ័រ​០១​គ្រាប់​ ដែល​គ្រាប់​ទាំងនេះ​នៅមាន​គុណភាព​នៅឡើយ​។​

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​និង​ប្រមូល​ទុក ​ចំពោះមុខ​សមត្ថកិច្ច​បានប្រគល់​ឲ្យ​អង្គភាព​ស៊ីម៉ាក់​ដើម្បី​កំទេចចោល​ទៅតាម​ជំនាញ​នៃ​អង្គភាព​៕

​អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម