ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ទុកពេល២០ថ្ងៃឲ្យអ្នកពទ្ធ័របងបេតុងរំលោភយកភ្នំ រុះរើចេញ
រដ្ឋបាលព្រៃឈើខេត្តកំពត ដឹកនាំកម្លាំងចម្រុះដោយលោក ឃឹម សាមី អភិបាលស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចុះហាមឃាត់ពលរដ្ឋមួយគ្រួសារនៅឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ដែលបានធ្វើរបងបេតុងហ៊ំព័ទ្ធយកដីភ្នំស្រង៉ាប ស្ថិតនៅភ្នំស្រង៉ាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។

តាមការរៀបរាប់ឈ្មោះ ឆឹង កុសល តំណាងអោយគ្រួសារធ្វើរបងបាននិយាយនៅពេលអាជ្ញាធរស្រុកហៅមកសួរនាំថា ការព័ទ្ធរបងបេតុងលើភ្នំនេះ គឺជាការពារថ្នូរសពជីដូនជីតារបស់ខ្លួន ដែលបានបញ្ចុះរាប់រយឆ្នាំនៅជើងភ្នំស្រង៉ាបនេះ។ លោកឆឹងកុសលបាននិយាយថា បើមិនធ្វើរបងការពារថ្នូរសពដូនតាទេ ច្បាស់ជាគ្រឿងចក្រកាយរបើករបាញអស់ហើយ។

មន្រ្តីរដ្ឋបាលព្រៃឈើបាននិយាយថា ខាងរៀបចំដែនដីបានចុចមើលរួចហើយផ្ទៃដីភ្នំដែលគេពទ្ធ័របងយកដីភ្នំនោះ មានផ្ទៃដីចំនួនមួយហិកតាកន្លះ។ មានដាំដូង និងដើមចេក និងបោះបង្គោលព្រំដី។ លោក ឃឹម សាមី អភិបារងស្រុកកំពង់ត្រាច ក៏បានប្រាប់ដល់មន្ត្រីចម្រុះដែលបានចូលរួម និងតំណាងម្ចាស់ដីបានប្រាប់អោយដឹងទាំងអស់គ្នាថា សុំអោយអ្នកធ្វើរបងបេតុងរុះរើដោយខ្លួនឯង ដោយទុករយះពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។

លោក ឃឹម សាមី និយាយថា បើផុតថ្ងៃកំណត់មិនឃើញរុះរើទេ អ្នកធ្វើរបងបេតុងយកភ្នំ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ឈ្មោះ ឆឹង កុសល និយាយថា ខ្លួនសុខចិត្តរុះរើតាមការកំណត់ថ្ងៃរបស់អាជ្ញាធរ តែសុំអោយអាជ្ញាធមើលជុំវិញភ្នំផងមានអីខ្លះ ហើយបើអោយខ្ញុំរុះរបងចេញ ត្រូវតែអោយអ្នកធ្វើរបងនៅជុំវិញភ្នំរុះទាំងអស់គ្នាទើបស្ងប់ចិត្ត ព្រោះគ្រាន់តែគ្រឿងចក្រនៅជុំវិញភ្នំមានចំនួនបីគ្រឿងឯណ្ណោះ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


