ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតសាជាថ្មី ខណៈសម្ដេចបានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតសាជាថ្មី នៅក្នុងសប្ដាហ៍នេះ ខណៈសម្ដេចបានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី។

ពីពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ សម្ដេច នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោត សាជាថ្មី នៅសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តកណ្តាល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃ ២០ ខែតុលានេះ ថ្ងៃនេះ ១៧ៗ ៣ថ្ងៃទៀត គឺថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ខ្ញុំករុណា ខ្ញុំក៏ទៅចុះឈ្មោះសាជាថ្មីដែរ មូលហេតុអី ត្រូវចុះឈ្មោះ កាលពីមុន នៅក្នុងអត្តសញ្ញាណប័ណ្ណរបស់យើង គឺថ្ងៃខែកំណើត ៤ មេសា ១៩៥១ ឥឡូវក្នុងអត្តសញ្ញាណប័ណ្ណរបស់យើង ថ្ងៃ ៥ ខែសីហា ១៩៥២ ចឹងបើយើងមិនចុះឈ្មោះបោះឆ្នោតឡើងវិញ វាខុស រឿងហ្នឹងគឺយើងបាត់សិទ្ធិបោះឆ្នោត ហើយពេលហ្នឹងក៏ពិបាក»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញនាំគ្នាទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ចំណែក ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


