ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន មិនមានបំណងធ្វើជាប្រធានអាស៊ានលើកទី ៤នោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចមិនមានបំណងធ្វើជាប្រធានអាស៊ានលើកទី ៤នោះទេ បន្ទាប់ពីបិទបញ្ចប់ការធ្វើជាប្រធានអាស៊ានលើកទី ៣ បានទទួលជោគជ័យនាឆ្នាំ ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកានេះថា សម្ដេច មិនមានបំណងធ្វើជាប្រធានអាស៊ានលើកទី ៤នោះទេ ខណៈដែលការធ្វើជាប្រធានអាស៊ាន មិនមែនជាការងាយស្រួលនោះឡើយ។
សម្ដេតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអាចនឹងប្រកាសថា ខ្ញុំមិនឈានឆ្ពោះទៅរកការធ្វើជាប្រធានអាស៊ានលើកទី ៤ទេ ព្រោះវាល្មមដល់អាស៊ានលើកទី ៤ ខ្ញុំត្រូវអាយុ ៨០ហើយ ដូច្នេះវាល្មមគ្រប់គ្រាន់ហើយ ៣ដងនេះ ដូចអ្នកទាំងអស់គ្នាបានដឹងថា ធ្វើប្រធានអាស៊ានវាមិនមែនជាការងាយស្រួល»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើជាប្រធានអាស៊ានចំនួន ៣លើករួចមកហើយ គឺនៅឆ្នាំ ២០០២, ឆ្នាំ ២០១២, និងនៅឆ្នាំ ២០២២នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


