Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងនឹងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ នៅដើមឆ្នាំ២០២៣

បានផុស

នៅ

កម្ពុជាគ្រោងនឹងចាប់ផ្តើមសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ខាងមុខ ដោយចំណាយថវិកាប្រមាណជាង២០០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន កាល​ពីថ្ងៃទី១៣ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍​ថា គម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ២០៣លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធី​ដេញថ្លៃដើម្បីចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។ ក្នុងនោះ លោកទេសរដ្ឋមន្រ្តីបាន​លើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កំចីបន្ថែម ៦០លានដុល្លារដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន
ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២​ជម្រៅ​ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៩ មក ក្រោមការគាំទ្ររបស់ជប៉ុនតាមរយៈកិច្ចសន្យាហិរញ្ញប្បទាន និងជំនួយឥតសំណងនានា កំពង់ផែក្រុងព្រះសីហនុ បានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនហើយកំពង់ផែក្រុងព្រះសីហនុបានដើរតួនាទីយ៉ាងសំខាន់ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប។ លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរអរគុណជូនចំពោះ រាជរដ្ឋាភិបាលនៃប្រទេស​ជប៉ុន ដែលបានផ្តល់ជំនួយឥតសំណង រៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ Port EDI។ ប្រព័ន្ធនេះបានដាក់ប្រើប្រាស់ផ្លូវការក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានសម្រួលដល់នីតិវិធីនៃការចេញចូលនានានៅព្រះរាជាណាចក្រកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលា។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាក៏កំពុងរៀបចំមជ្ឈមណ្ឌលភស្តុភាកម្ម (Logistics Hub) ធ្វើឱ្យកម្ពុជាក្លាយជាអនុតំបន់ភស្តុភាកម្ម ជាពិសេសគឺ គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណង ភ្នំពេញ” – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្របពេលដែលប្រទេសជប៉ុនបានជួយសិក្សាចប់សព្វគ្រប់លើការៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជាដែលនឹងត្រូវការទំហំថវិកាប្រមាណ ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីអនុវត្តគម្រោងចំនួន​៣៣២​គម្រោង។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុនជប៉ុនចូលរួមវិនិយោគក្នុងគម្រោងមួយចំនួន ក្នុងចំណោមគម្រោងប្រមាណ៣៣២នោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម