ព័ត៌មានជាតិ
ស្លាប់មនុស្សម្នាក់លើផ្លូវ៦០ម៉ែត្រ យប់មិញ
បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយរថយន្តមួយគ្រឿងបុកពីក្រោយ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ កាលពីវេលាម៉ោង២១និង២៥នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ។ សាក្សីដដែលបាននិយាយថា ករណីគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង២១និង២៥នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសាក្សីបាននិយាយទៀតថា នៅពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១BC ៧៥ ១១បានបើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែត្រូវរថយន្តមិនស្គាល់បានបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយរថយន្តបង្កបានបើកបង្ហួសទៅមុខបាត់។

ដោយឡែកក្នុងរបាយការណ៍របស់នគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ រហូតដល់បាត់បង់ជីវិត ត្រូវបានស្គាល់ឈ្មោះ ផែន ចាន់ទី អាយុ៣៣ឆ្នាំ មុខរបរជាងដែកស្នាក់នៅផ្ទះជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិបឹងពត់ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមរបាយការណ៍បញ្ជាក់ថា រថយន្តបង្កបានបើកគេចមិនទទួលខុសត្រូវក្នុងហេតុការណ៍នេះឡើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


