Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ប្រជុំ ត្រៀម​រៀបចំ​កិច្ចប្រជុំ​អភិបាលក្រុង​អាស៊ាន​ ដែល​មាន​តំណាង​ទីក្រុង​និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង

បានផុស

នៅ

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥​វិច្ឆិកា បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​ការងារ​លំអិត​សេសសល់​មួយ​ចំនួន​ក្នុងការ​រៀបចំ​ឲ្យ​បាន​រួច រាល់​មុន​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន​(MGMAC 2022)​និង​វេទិកា អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២(ASEAN MAYORS FORUM 2022) ចាប់ផ្តើម​នៅ​ថ្ងៃទី​២​និង​ទី​៣​ខែធ្នូ ឆ្នាំ​២០២២​ខាងមុខនេះ​ដែល​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​របស់​លេខាធិការដ្ឋាន​នៃ​កិច្ចប្រជុំ​ខាងលើនេះ មាន​តំណាង​ទីក្រុង​និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន​និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម ដែលមាន​ដូចជា​ទី​វៀង​ច​ន្ទ ប្រទេស​ឡាវ​ ទីក្រុង​បាងកក​ប្រទេស ថៃ​,​ទីក្រុង​សឹង្ហ​បុរី និង​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា​ជាដើម​។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ យើង​រៀបចំ​ក្នុង​កម្រិត​តូច​ជាង​កិច្ចប្រជុំ​អន្តរ​សភា អាស៊ាន​(AIPA)​តែ​យក​ទម្រង់​ដូច​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ​នៅ​ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​ថា ទោះបី​យ៉ាងណា​ការពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​សាធារណៈ គឺ​នៅ​ដដែល​ដូច​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១​ក៏​ដូច​កិច្ចប្រជុំ​កំពូល​ពាក់​ព័ន្ធ​ដែរ​ព្រោះ​យើង​មាន​បទពិសោធ​ន៍​ធ្វើ​បានល្អ​រួចមកហើយ​។ វេទិកា​អភិបាលក្រុង​អាស៊ាន​ឆ្នាំ​២០២២​មាន​គោលបំណង​ពង្រឹង​កិច្ចសហការ​តាមរយៈ​ការជំរុញ​ការកសាង​ទី​​ក្រុង​វៃឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព​ប្រកបដោយ​ប​វិ​វត្ត​កម្ម និង​បរិ​យាប​ន្ន័ តាម​គន្លង​ប្រក្រតីភាព​ថ្មី​តាម​គោល​ការ​ណ៍​អាស៊ាន​រួមគ្នា​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​។​ ចំពោះ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន​(MGMAC 2022)​ផ្តោតលើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព​។ វេទិកា​នេះ​គឺ​សម្រាប់​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន​ទាំង​១០​លើកឡើង និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ក្នុង​ទីក្រុង​នាពេល​បច្ចុប្បន្ន និង​អាច​កើតមានឡើង ព្រមទាំង​ចែករំលែក​ការអនុវត្តន៍​ល្អៗ ក៏ដូចជា​ទស្សន​របស់​ពួកគាត់​សម្រាប់​ការ​កសាង​សហគមន៍​អាស៊ាន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៤ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម