Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ ចាប់ ​និង​ស្ទូច​រថយន្ត​ចត​ឈប់​បញ្ច្រាស​ទិស ​និង​ណែនាំ​​ពលរដ្ឋ ដែល​យក​ចិញ្ចើមថ្នល់​លក់​ដូរ​

បានផុស

នៅ

​សមត្ថកិច្ច​ ចាប់ ​និង​ស្ទូច​រថយន្ត​ចត​ឈប់​បញ្ច្រាស​ទិស ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​ណែនាំ​ប្រជា​ពល​រដ្ឋ ដែល​យក​ចិញ្ចើមថ្នល់​ប្រកបមុខរបរ​លក់ដូរ។ នេះ​បើ​យោង​តាម​ផេក​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២០ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​៧​មករា ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួល​ការងារ​សណ្ដាប់ធ្នាប់​ចរាចរណ៍ និង ​លោក​ ប្រាក់ ហាក់ ប្រធាន​ប្រជា​ការពារ​សាលា​ខណ្ឌ​៧​មករា ព្រមទាំង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៨ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​៧​មករា តាម​ដង​ផ្លូវ​ដែល​មាន​ការ​កកស្ទះ​ដូចជា​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៤ ផ្លូវ​លេខ​១០៩ ផ្លូវ​លេខ​២០៧ ផ្លូវ​លេខ​១៣៤ មុខ​មន្ទីរពេទ្យ​បង្អែក រាជធានី​ភ្នំពេញ​។​

បន្ថែម​ពី​នោះ កម្លាំង​សមត្ថកិច្ច​ ខណៈ​រៀបចំ​សណ្ដាប់ធ្នាប់ បាន​ចាប់ ​និង​ស្ទូច​រថយន្ត​​ចត​ឈប់​បញ្ច្រាស​ទិស ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍។

ក្នុង​នោះ កម្លាំង​សមត្ថកិច្ច ក៏​បាន​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ ដែល​យក​ចិញ្ចើមថ្នល់​ប្រកបមុខរបរ​លក់​ដូរ​សម្ភារៈ​ផ្សេងៗ ឲ្យ​លក់​បណ្ដោះអាសន្ន​១/៣។ ជា​មួយ​នោះ ដោយ​ទុក​ចិញ្ចើមថ្នល់​ឲ្យ​ថ្មើរជើង​ធ្វើ​ចរាចរណ៍​បាន​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​។​

​ក្រោយ​ចុះ​ត្រួតពិនិត្យ និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ​កម្លាំង​សមត្ថកិច្ច​ បាន​ដកហូត​រថយន្ត​ចំនួន​០៧​គ្រឿង និង​ផាស​អាប់​០១​គ្រឿង សរុប​រួម​៨​គ្រឿង យក​មក​រក្សាទុក​នៅ​ឃ្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ។

ជាពិសេស​ បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏បាន​ចូល​រួម​សហការ​តាម​ការណែនាំ​របស់​សមត្ថកិច្ច​ជំនាញ​ដែរ៕

អត្ថបទ ៖ នាងតូច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​ឱ្យមាន​ស្តង់ដារ​អន្តរជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​បំពេញ​តួនាទី​-​ភារកិច្ច បាន​​យ៉ាង​ល្អ​ប្រសើរ​ ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេ​ត ភ​ត្ត្រា​៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​កិច្ចការ​អាទិភាព​ចម្បង​ក្នុងចំណោម​បេសកកម្ម​សំខាន់ៗ​របស់​ក្រសួង​ព័ត៌មាន​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​សុខាភិបាល​​​ខេត្ត​ក្រចេះ​៖ មនុស្ស​​១៦​នាក់​​ធ្លាក់​ខ្លួន​​ដោយសារ បរិភោគ​នំ​បញ្ចុក​មិន​​មាន​អនាម័យ​

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម