ព័ត៌មានជាតិ
អភិបាលរងរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យផលប៉ះពាល់ប្រឡាយលូបឹងត្របែក
អភិបាលរងរាជធានី ចុះត្រួតពិនិត្យផលប៉ះពាល់ និងពន្លឿនការងារលើគម្រោងដាក់លូប្រអប់ធំៗ ស្របផ្លូវលេខ ១០៥ ទំហំ ២,៥ ម៉ែត្រ x២,៥ ម៉ែត្រ ដើម្បីរំដោះទឹកជន់លិចក្នុងខណ្ឌចំនួន ២ គឺ ខណ្ឌបឹងកេងកង និងខណ្ឌចំការមន។

ជាក់ស្ដែងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពិនិត្យមើលស្ថានភាព និងជំរុញការដោះស្រាយផលប៉ះពាល់ការងារស្តារប្រឡាយ និងដាក់លូប្រអប់ចំនួន ២ ខ្សែ ស្របផ្លូវលេខ ១០៥ ទំហំ ២,៥ ម៉ែត្រ x២,៥ ម៉ែត្រ ចំនួន ២ ខ្សែ ពីផ្លូវ ២៤៥ ដល់ផ្លូវលេខ ៤៨៨ ទំហំ ៣,៥ ម៉ែត្រ x ៣,៥ ម៉ែត្រ។
បើតាមការបញ្ជាក់ពីលោក ឯក ឃុនឌឿន បានឲ្យដឹងថា លោកកំពុងរកដំណោះស្រាយទៅលើផលប៉ះពាល់ការងារស្តារប្រឡាយស្របផ្លូវលេខ ១០៥ ចាប់ពីចំណុចផ្លូវលេខ ២៧៨ ដល់ផ្លូវលេខ ៤៨៨ និងដាក់លូប្រអប់នៅផ្លូវលេខ ១០៥ ចាប់ពីចំណុចផ្លូវលេខ ២៨៨ ដល់ផ្លូវ ២៤៥ ទំហំ ២,៥ ម៉ែត្រ x២,៥ ម៉ែត្រ ចំនួន ២ ខ្សែ និងពីផ្លូវ ២៤៥ ដល់ផ្លូវលេខ ៤៨៨ ទំហំ ៣,៥ ម៉ែត្រ x ៣,៥ ម៉ែត្រ ចំនួន ២ ខ្សែ ស្ថិតនៅខណ្ឌបឹងកេងកង និងខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ប្រឡាយលូបឹងត្របែកនេះ ឲ្យតែមានភ្លៀងធ្លាក់ខ្លាំង តែងមានការជន់លិច ដែលមិនអាចបើកបរ ឬ ធ្វើអាជីវកម្មបានឡើយ។
ប្រជាពលរដ្ឋបានឲ្យដឹងដែរថា ពួកគាត់មានអារម្មណ៍ត្រេកអរនៅពេលបានឮដំណឹងថា មន្ទីរសាធារណការរាជធានីភ្នំពេញ មានគម្រោងអភិវឌ្ឍន៍ផ្លាស់ប្ដូរប្រព័ន្ធប្រឡាយលូបែបនេះ។ ពួកគាត់បានបញ្ជាក់ថា បើគិតត្រឹមរយៈពេល ៦ ខែ ចុងក្រោយនេះ បន្ទាប់ពីមានការស្តារប្រឡាយលូរួច គឺ មិនទាន់មានការលិចលង់ទៀតនោះឡើយ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


