សន្តិសុខសង្គម
មន្ត្រីជំនាញ រកឃើញឈាមជ្រូកធ្វើពីឈាមគោ និងសណ្ដែកបណ្ដុះដាក់គីមី សរុប ៧៣ គីឡូក្រាម
មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ណែនាំ និងអប់រំ ទីតាំង ២ កន្លែង ក្នុងសង្កាត់បឹងសាឡាង រកឃើញឈាមជ្រូកធ្វើពីឈាមគោ និងសណ្ដែកបណ្ដុះដាក់គីមី សរុបចំនួន ៧៣ គីឡូក្រាម។

ថ្មីៗ នេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្ដែកបណ្ដុះ ចំនួន ២ ទីតាំង ស្ថិតនៅភូមិ ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងខាងលើនេះដែរ បានរកឃើញ ៖ ១.ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុ នៃការក្លែងបន្លំវត្ថុធាតុដើម បន្លំថា ប្រភេទ នៃផលិតផលឈាម។ ២.សណ្ដែកបណ្ដុះមានដាក់បន្ថែមសារធាតុគីមី។ ៣.មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេសតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាព សុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់។ ដូច្នេះ មន្ត្រីជំនាញ បានដកហូតផលិតផលឈាម ៥១ គីឡូក្រាម និងសណ្ដែកបណ្ដុះដែលបន្ថែមសារធាតុគីមី ២២ គីឡូក្រាម សរុបចំនួន ៧៣ គីឡូក្រាម។

ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង ២ ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដែលបានចុះមកត្រួតពិនិត្យ ដោយធ្វើកិច្ចសន្យាកែតម្រូវដូចតទៅ ៖
១.បញ្ឈប់ការដាក់លាយសារធាតុបន្ថែម(សារធាតុគីមី) លើការផលិតសណ្ដែកបណ្ដុះ ឬ មិនបន្តការផលិតសណ្ដែកបណ្ដុះទៀត។ ២.បញ្ឈប់ការផលិតឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុ នៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណា ដែលច្បាប់មិនអនុញ្ញាត។ ៣.រៀបចំអនាម័យ ទុកដាក់សម្ភារៈ វត្ថុធាតុដើម ឲ្យបានល្អ។ ៤.ម្ចាស់ទីតាំង បានស្នើសុំការរៀបចំរយៈពេល ៣ ខែ ដើម្បីកែតម្រូវអនាម័យទីតាំងឲ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


