ព័ត៌មានជាតិ
កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ
កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើបណ្ដោយមហាវិថី សម្តេចតេជោ ហៅផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញ។

មន្ត្រីនគរបាលជំនាញចុះអនុវត្ត បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះ បានសហការបន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យលើអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងតាមបណ្ដោយមហាវិថី សម្តេចតេជោ ហៅផ្លូវ ៦០ ម៉ែត្រ ត្រង់ចំណុចមុខបុរីជីបម៉ុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះអនុវត្តច្បាប់ និងត្រួតពិនិត្យជាតិស្រវឹងនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ចាន់ គ្រឹស្នា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកងកម្លាំងចម្រុះ ៧៧ នាក់។

លទ្ធផល នៃកិច្ចសហប្រតិបត្តិការមានយានយន្តឆ្លងកាត់ចំនួន ៨៥ គ្រឿង យានយន្តល្មើសជាតិអាល់កុលចំនួន ០៤ គ្រឿង (រថយន្ត ០១ គ្រឿង ម៉ូតូចំនួន ០៣ គ្រឿង) កម្រិតចាប់ពី ០.២៥ ដល់ ០.៣៩mg/L មានចំនួន ០១ គ្រឿង អ្នកបើកបរម៉ូតូ ០១ នាក់។ កម្រិតចាប់ពី ០.៤០ ឡើង សរុបចំនួន ០៣ គ្រឿង អ្នកបើកបរម៉ូតូ ០២ នាក់ និងបើកបររថយន្ត ០១ នាក់។

សូមបញ្ជាក់ថា ចំពោះរថយន្ត និងម៉ូតូ ដែលល្មើសច្បាប់ ហើយម្ចាស់បើកបរក្នុងស្ថានភាពមានជាតិស្រវឹងនោះ ត្រូវនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះ ចូលខ្លួនដោះស្រាយ និងបង់ផាកពិន័យតាមច្បាប់៕
អត្ថបទ ៖ សុភា






-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


