សន្តិសុខសង្គម
ជិត ២ ខែ នគរបាលស្រុកស្រែអំបិល ពុំទាន់រកឃើញករណីល្មើសច្បាប់ពេលយប់ច្រើនទេ
អធិការនគរបាលស្រុកស្រែអំបិល បានឱ្យដឹងថា ជិត ២ ខែ មកនេះ ការចុះប្រតិបត្តិការត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹង ពុំរកឃើញករណីធំដុំច្រើននៅឡើយពីការល្មើសច្បាប់ពេលយប់។

ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ នេះ លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល វាយតម្លៃជាបឋមថា បទល្មើសដែលរកឃើញពេលយប់ ភាគច្រើនពលរដ្ឋមិនពាក់មួកសុវត្ថិភាព សេពគ្រឿងស្រវឹងតិចតួច តែមិនដល់កម្រិតផាកពិន័យ និងគ្មានការប្រើប្រាស់អាវុធជាតិផ្ទុះ ពោលគឺជិត ២ ខែនេះ រកឃើញមានការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសមួយចំនួនតូចប៉ុណ្ណោះ។
លោក ដូង វណ្ណា បន្តអះអាងទៀតថា យុទ្ធនាការត្រួតពិនិត្យសារធាតុគ្រឿងស្រវឹង គ្រឿងញៀន និងអាវុធជាតិផ្ទុះគ្រប់ប្រភេទចំពោះអ្នកបើកបរយានយន្ត ជាកាតព្វកិច្ចមួយដែលចាំបាច់អនុវត្តរឹតបន្តឹង ដើម្បីសុខសុវត្ថិភាពសន្តិសុខជូនពលរដ្ឋ និងអ្នកដំណើរទូទៅ មិថាពេលថ្ងៃ ឬ យប់នោះទេ។

លោកវរសេនីយ៍ទោ ដូង វណ្ណា បន្ថែមថា សមត្ថកិច្ចរបស់លោកតែងតែពន្យល់អប់រំណែនាំអំពីការចូលរួមគោរពច្បាប់ចរាចរណ៍ មិនត្រូវខ្លាចប៉ូលិស ចៀសជាងភ្លេចការបារម្ភពីសុវត្ថិភាពខ្លួនឯងអំឡុងពេលបើកបរនោះ។ បើកបរត្រូវពាក់មួកសុវត្ថិភាព កុំសេពគ្រឿងស្រវឹង កុំបើកបរហួសល្បឿនកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។
ផែនការពង្រឹងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចស្រែអំបិល នឹងបន្តដាក់ពង្រាយកងកម្លាំងចុះពិនិត្យតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ក្នុងគោលបំណងធ្វើយ៉ាងណាលើកកម្ពស់សុវត្ថិភាពចំពោះអ្នកបើកបរពេលយប់ ដើម្បីឆ្លើយតបនឹងបទបញ្ជារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្ដមសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


