ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់លោក
លោកបណ្ឌិត យ៉ង សាំងកុមារ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់លោក ក្នុងការធ្វើការងារជាមួយលោករដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ការសម្រេចតែងតាំងនេះ បន្ទាប់ពីលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិប តេយ្យមូលដ្ឋាន បានសរសេរលិខិត កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងស្នើសុំចូលរួមបម្រើការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២នេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហោះសារថ្វាយបង្គំអរព្រះគុណ ដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានប្រោសព្រះរាជទាន តែងតាំងលោកជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់លោក ក្នុងការធ្វើការជាមួយលោករដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា ក្នុងការអភិវឌ្ឍវិស័យកសិ កម្មនៅកម្ពុជា ដោយចាប់ផ្ដើមពីការកសាងសង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានសរសេរបញ្ជាក់ថា «មុខតំណែងថ្មីនេះជាមធ្យោបាយ ដើម្បីអាចឲ្យទូលព្រះបង្គំ ចូលរួមសម្រេចបេសកកម្មជួយដល់កសិករ និងការកែទម្រង់វិស័យកសិកម្មនៅកម្ពុជា ដើម្បីផលប្រយោជន៍សង្គមជាតិទាំង មូល»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


