ព័ត៌មានជាតិ
ជនមានពិការភាពកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនមានចំនួនជិត១ម៉ឺននាក់ ឆ្នាំ ២០២២
បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដាន។ ក្នុងឆ្នាំ ២០២២ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៣៧ មានចំនួន ៣៧៤៨នាក់ ក្នុងនោះ ស្រ្តីមានពិការភាពចំនួន ៨៦២នាក់ មានពិការភាពកម្រិតធ្ងន់ចំនួន ២២៦០នាក់ បើគិតជាភាគរយ ២,០១ភាគរយ កើនឡើងលើសឆ្នាំ ២០២១។

ដោយឡែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានបញ្ជិការ និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសចំនួន ២៩១គ្រឹះស្ថាន រោងចក្រសហគ្រាស ដែលមានជនពិការភាពចូលបម្រើការងារចំនួន ៥៨៣៩នាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤០ នៅថ្ងៃទី ០៣ ខែ ធ្នូ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈលិខិតថា រាជរដ្ឋាភិបាល មានចក្ខុវិស័យ ច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។
រាជរដ្ឋាភិបាល បានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប ការពង្រីកអាជីព និងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនជនមានពិការភាព។
ទន្ទឹមនឹងនេះការផ្តល់លទ្ធភាពទទួលបានការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងវិជ្ជាជីវៈការលើកកម្ពស់ការអប់រំ ដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការវិនិយោគមួយដ៏មានសារៈសំខាន់ និងនិរន្តភាព៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


