ព័ត៌មានជាតិ
លោក គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី ៧ ខែធ្នូ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល និងត្រួតពិនិត្យវឌ្ឍនភាពការស្រាវជ្រាវដោះស្រាយករណីដីធ្លី និងការឆ្លើយតបលិខិតក្រសួងមហាផ្ទៃ ទូទាំងខេត្តកណ្តាល។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលជាង ៣ពាន់នាក់ កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះ បានណែនាំដល់អាជ្ញាធរខេត្តកណ្ដាលត្រូវយកចិត្តទុកដាក់ ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធិភាព។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានលើកឡើងថា ការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ជាយន្តការមួយដ៏មានសារ:សំខាន់ សម្រាប់សង្គម និងប្រជាពលរដ្ឋ។
លោកថា «គុណតម្លៃនេះ ជាលទ្ធផលនយោបាយឈ្នះឈ្នះ នៃសម័យប្រទេសកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ប្រកបដោយបរិយាប័ន្ន និងសមធម៌។ សន្តិភាព អនុញ្ញាតឲ្យមានកាលានុវត្តភាព ក្នុងនូវការកាត់បន្ថយវិវាទ ដើម្បីការអភិវឌ្ឍសង្គមជាតិ»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


