ព័ត៌មានជាតិ
លោក សុខ ឥសាន ៖ ពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុប រាប់រយ រាប់ពាន់នាក់ នឹងទទួលស្វាគមន៍ចំពោះវត្តមាន សម្ដេចតេជោ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប រាប់រយ រាប់ពាន់នាក់ នឹងទទួលស្វាគមន៍ អបអរសាទរ និងផ្ដល់កិត្តិយស ចំពោះវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់តំបន់អឺរ៉ុប។ ការលើកឡើងនេះ បន្ទាប់ពីមានទណ្ឌិតនៅក្រៅស្រុកម្នាក់ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅអឺរ៉ុប ធ្វើបាតុកម្មប្រឆាំងវត្តមានសម្ដេចតេជោ និងគណៈប្រតិភូ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែធ្នូនេះថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់តំបន់អឺរ៉ុបនាពេលនេះ មិនមែនក្នុងនាមតែជានាយករដ្ឋមន្ត្រីកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជាប្រធានអាស៊ានផងដែរ។ ដំណើរបំពេញបេសសកម្មរបស់សម្ដេចតេជោ នៅតំបន់អឺរ៉ុបលើកនេះ ដើម្បីធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប ៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។

លោក សុខ ឥសាន បានឲ្យដឹងបន្តថា មុនពេលសម្ដេចតេជោ អញ្ជើញបំពេញបេសសកម្មនៅតំបន់អឺរ៉ុប សុទ្ធតែមានការចេញលិខិតអញ្ជើញជាផ្លូវការពីមេដឹកនាំសហភាពអឺរ៉ុប។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ថែមយ៉ាងដូច្នេះថា «អញ្ចឹងទេការទៅនេះជាផ្លូវការ មិនមែនទៅលេង ឬឯកជនទេ អញ្ចឹងក្នុងនាមជាម្ចាស់ផ្ទះសហភាពអឺរ៉ុប គេនឹងមានវិធានការការពារសន្តិសុខសុវត្ថិភាពជូនសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក សុខ ឥសាន លើកឡើងថា ការប៉ុនប៉ងបាតុកម្មប្រឆាំងវត្តមានសម្ដេចតេជោ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អឺរ៉ុបនេះ នឹងមិនទទួលបានផលអ្វីទាំងអស់ ហើយថាប្រជាពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុប នឹងមិនចូលរួមធ្វើបាតុកម្មនោះឡើយ។ ផ្ទុយទៅវិញ នឹងមានប្រជាពលរដ្ឋខ្មែររាប់រយ រាប់ពាន់នាក់ ចេញទៅទទួលវត្តមានសម្ដេចតេជោ និងគណៈប្រតិភូដោយការស្វាគមន៍ អបអរសាទរ និងផ្ដល់កិត្តិយស ផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងទៀតថា «គ្មានខ្មែរណាជឿ និងដើរតាមនយោបាយទុច្ចរិតរបស់ទណ្ឌិតហ្នឹងទេ តែផ្ទុយទៅវិញគឺមានខ្មែរយើងជាច្រើនរយ ច្រើនពាន់នាក់នៅអឺរ៉ុបហ្នឹង នឹងមកទទួលស្វាគមន៍ អបអរសាទរ និងផ្ដល់កិត្តិយសជូនសម្ដេចតេជោ ហ៊ុន សែន ពេលដែលគាត់អញ្ជើញទៅដល់»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរទៅកាន់ប្រទេសតំបន់អឺរ៉ុប ដើម្បីធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប ៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នាទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។
ប្រជាពលរដ្ឋរស់នៅតំបន់អឺរ៉ុប បានចេញវីដេអូជាបន្តបន្ទាប់ ដើម្បីបង្ហាញការស្វាគមន៍ និងអបអរសាទរចំពោះវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដល់តំបន់អឺរ៉ុប។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ រស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុប ដែលបានចេញសារគាំទ្រដំណើររបស់សម្ដេច និងត្រៀមមកស្វាគមន៍នៅព្រុចសែល។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី ១២ ខែធ្នូ ខែ២០២២ នៅព្រុចសែល តាមការគ្រោងទុក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


