ព័ត៌មានជាតិ
សម្ដេចតេជោ ៖ មានឃើញរូបភាពមួយទេ ដែលប្រធានាធិបតីអាមេរិក Joe Biden Selfie ជាមួយប្រជាពលរដ្ឋរបស់យើង!
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា ការទុកចិត្តលើបញ្ហាសន្តិសុខ និងការគ្រប់គ្រងកូវីដ-១៩ បានល្អ ទើបប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានលើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ អ្វីជាការកត់សម្គាល់នោះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានថតរូប Selfie ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ញញឹមយ៉ាងស្រស់ស្អាត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីល្ងាចថ្ងៃទី ១២ ខែធ្នូថា ដោយសារអាមេរិកទុកចិត្តលើបញ្ហាសន្តិសុខ និងបញ្ហាជំងឺឆ្លងនៅកម្ពុជា ទើបលោក Joe Biden ប្រធានាធិបតីអាមេរិក បានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ហើយក៏បានថតរូបSelfie ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានឃើញរូបភាពមួយទេ ដែលប្រធានាធិបតីអាមេរិក Joe Biden ចាប់ផ្ដើមលើក Selfie ជាមួយនឹងប្រជាពលរដ្ឋរបស់យើង តើប្រធានាធិបតីអាមេរិករូបណាខ្លះ? ហើយទៅប្រទេសណាខ្លះ? ដែលមានរូបភាពបែបនេះ តើនេះបង្ហាញពីអ្វី? កត់សម្គាល់ទៅលើចំណុចនេះ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា មូលហេតុដែលលោក Joe Biden ប្រធានាធិបតីអាមេរិក ថតរូប Selfie ជាមួយនឹងប្រជាពលរដ្ឋខ្មែរ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកានោះ ក៏ព្រោះតែអាមេរិកទុកចិត្តលើបញ្ហាសន្តិសុខរបស់កម្ពុជា និងម្យ៉ាងទៀត ដោយសារអាមេរិកទុកចិត្តអំពីសុវត្ថិភាព នៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាទប់ស្កាត់បានយ៉ាងល្អ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ក្នុងចំណោមហ្នឹង អាទូរស័ព្ទសម្រាប់ Selfieហ្នឹង គឺ Joe Biden យកទូរស័ព្ទពិធីការរបស់ខ្ញុំ ចឹងបានសេចក្ដីថា ការគ្រប់គ្រងបានកូវីដនេះផ្ដល់ឱកាស សម្រាប់ការចូលរួមនៅក្នុងការប្រជុំដោយផ្ទាល់ នៅទីក្រុងភ្នំពេញ»។

សូមជម្រាបថា លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ានលើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាការកត់សម្គាល់ ពេលមកដល់ប្រទេសកម្ពុជាភ្លាម, លោក Joe Biden ប្រធានាធិបតីអាមេរិក មិនបានចូលរថយន្តភ្លាមៗនោះទេ ដោយដើរទៅកាន់ក្រុមមនុស្សមួយក្រុម ដែលកំពុងឈររង់ចាំលោកនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ និងមានការជជែកគ្នាមួយចំនួនដែរ មុនពេលឡើងរថយន្ត។ លើសពីនេះទៀត អំឡុងពេលចូលរួមប្រជុំនៅកម្ពុជា លោក Joe Biden បានថត Selfie ញញឹមយ៉ាងស្រស់ស្អាត ជាមួយប្រជាពលរដ្ឋខ្មែរ និងក្រុមមន្រ្តីការងារនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


