Connect with us

ព័ត៌មានជាតិ

វគ្គ​ហ្វឹកហ្វឺន​​ពលទាហាន​ជាង​១០០​នាក់​ ផ្នែក​វាយ​លុក ត្រូវ​បញ្ចប់​ជា​ស្ថាពរ

បានផុស

នៅ

​វគ្គ​ហ្វឹកហ្វឺន​ សម្រាប់​ពលទាហាន​ជាង​១០០​នាក់​ ក្នុង​វីរសេនា​តូច​លេខ​៥២៣​ នៅ​ទីលាន​ក្នុងស្រុក​រត​នៈមណ្ឌល​ ត្រូវ​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​សមត្ថភាព​បាញ់​គ្រាប់​ពិត​ ក្រោម​លទ្ធផល​ល្អ​ប្រសើរ​លើ​ជំនាញ​វាយលុក​អាវុធ​AK47​និង​PKM​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​បិទ​វគ្គ​កាលពី​ថ្ងៃទី​០៦​ ខែ​មករា ឆ្នាំ​២០២១​ លោក​ឧត្ដមសេនីយ៍ឯក​ ឯក សំ​អូន​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​ បាន​លើក​ឡើង​ថា វគ្គ​បំប៉ន​កម្ដៅ​សាច់ដុំ​ និង​ពង្រឹង​សមត្ថភាព​រយៈ​ពេល​២៩​ថ្ងៃ​កន្លង​មក​នេះ ​ពិតជា​បាន​ផ្តល់​នូវ​បទពិសោធន៍​យុទ្ធសាស្ត្រ​យ៉ាង​ល្អ​ប្រសើរ​ធ្វើ​ឲ្យ​ពលទាហាន​ទាំងអស់​ មានការ​រឹងមាំ​បន្ថែម​ទៀត​ លើ​ជំនាញ​គ្រប់គ្រង​ស្ថាន​ការ​និង​វាយលុក​ នៅ​ក្នុង​សមរភូមិ​សំដៅ​ទៅ​កាន់​គោលដៅ​ ដោយ​បាញ់​គ្រាប់​ពិត​ប្រកបដោយ​សមត្ថភាព ​ផ្តល់​បានសម្រេច​នូវ​លទ្ធផល​ល្អ​ដូច​ការ​រំពឹងទុក​។ លោក​បន្តថា ក្រៅពី​ភារកិច្ច​ស្នូល​ប្រយុទ្ធ​ការពារ​ជាតិ​មាតុភូមិ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ទៀត​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកបដោយ​ទឹកចិត្ត​មោះមុត​ មិន​ចំពោះ​ភារកិច្ច​ក្នុង​វគ្គ​ហ្វឹកហ្វឺន​សិក្សា​រៀន​សូត្រ​ឬ​ជា​អាទិភាព​ នៅ​លើ​សមរភូមិ​ផ្ទាល់​បង្កើន​ការ​យក​ចិត្តទុកដាក់​ខ្ពស់​ ដើម្បី​សម្រេច​ឲ្យ​បាន​ភាព​ជោគជ័យ​។​ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ ក្នុង​ការ​ប្រមូលផ្ដុំ​កម្លាំង​ត្រៀម​បង្ការ​អន្តរាគមន៍​លើ​ប្រការ​នានា​ ពិសេស​ត្រៀម​បង្ការ​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​មហន្តរាយ​ផ្សេងៗ​តាម​បទបញ្ជា​ថ្នាក់លើ​។

​លោក​ឧត្ដមសេនីយ៍ឯក ​ឯក សំ​អូន​ ក៏បាន​កោតសរសើរ​ចំពោះ​នាយទាហាន​ពលទាហាន​វីរសេនាតូច​លេខ​៥២៣​ កងពលតូច​ថ្មើរជើង​លេខ​៥២​ ដែល​ឆ្លងកាត់​វគ្គ​ជំនាញ​តាម​ដំណាក់កាល​តាម​បទបញ្ជា​និង​ផែនការ​របស់​ថ្នាក់លើ​។ ​ក្រោយ​ពី​នេះ​ សិក្ខាកាម​ទាំងអស់​ ក៏​ត្រូវ​ជំរុញ​ការ​ហ្វឹកហ្វឺន​អនុវត្ត​ដោយ​ខ្លួនឯង​បន្ថែម​ទៀតហើយ​និង​ជួយ​បង្ហាត់បង្ហាញ​ដល់​កងកម្លាំង​ដទៃ​ទៀត​ឲ្យ​បាន​ចេះ​ក្នុង​ជំនាញ​កាន់តែ​ច្បាស់លាស់​នឹង​ប្រសើ​រឡើង​ ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​និង​រាជរដ្ឋាភិបាល​ទាំងអស់គ្នា​។

​ជាមួយគ្នានេះដែរ​ លោក​បាន​ផ្ដាំផ្ញើ​ដល់​នាយទាហាន​និង​ពលទាហាន​ទាំងអស់ ​ត្រូវ​ចេះ​ផ្តោត​ការចាប់អារម្មណ៍​និង​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏ដូចជា​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​ ត្រូវ​អនុវត្ត​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ​ក្នុង​ការ​រស់នៅ ក្នុង​អង្គភាព​ក៏ដូចជា​ ក្នុងសង្គម​គ្រួសារ​ ផង​ដែរ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ប៉ៃលិន​ មាន​ពលករ​ខ្មែរ​មកពី​ថៃ ​ឆ្លង​កូ​វីដ​ច្រើនជាងគេ​ រហូតដល់​១៣​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម