ព័ត៌មានជាតិ
ប្រទះឃើញស្លាកឈ្មោះទាហានម្នាក់ និងគ្រាប់មិនទាន់ផ្ទុះជាង៦តោន ក្នុងការរុករកនាវាលិចនៅបាតទន្លេមេគង្គ
ប្រតិបត្តិការរុករកនិងស្រង់យកគ្រាប់យុទ្ធភណ្ឌក្នុងនាវាចម្បាំង ដែលបានលិចក្នុងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងសម័យសង្ក្រាមឆ្នាំ១៩៧០ដល់ ១៩៧៥ បានប្រទះឃើញស្លាកឈ្មោះទាហានម្នាក់ដែកចំនួនមួយ និង គ្រាប់យុទ្ធភណ្ឌប្រមាណជាងប្រាំមួយតោន។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងរក្សាសន្តិសុខបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឲ្យដឹងនៅថ្ងៃទី២៦ មករា ២០២១នេះថា៖ លទ្ធផលនៃយុទ្ធនាការរបស់កងកម្លាំងជំនាញបានប្រមូលស្រង់គ្រាប់កាំភ្លើងចេញពីក្នុងនាវាចម្បាំង ដែលបានលិចនៅបាតទន្លេមេគង្គ ស្រុកស្រីសន្ធរ និង ស្រុកកងមាស អំឡុងឆ្នាំ១៩៧០-១៩៧៥ គឺសរុបប្រហែលជាង ៦.០០០ គីឡូក្រាម។


លោកឧត្តមសេនីយ៍ ម៉ី សុភា បានមានឲ្យដឹងទៀតថា ក្នុងនោះមានគ្រាប់កាំភ្លើងត្បាល់ទំហំ ៨១ មីល្លីម៉ែត្រ ៦០មីល្លីម៉ែត្រនិងគ្រាប់កាំភ្លើងយន្ត១២,៧មីល្លីម៉ែត្រ។ ជាមួយនេះ ក្រុមរុករកបានប្រទះឃើញស្លាកឈ្មោះទាហានម៉ារីនខ្មែរម្នាក់ ដែលសរសេរជាភាសាបារាំង CHHIM-CHHEANG-LY Marine Nationale Khme’re , ដែកចំនួនមួយ និង កាំបិតទាហានមួយ តែមិនប្រទះឃើញឆ្អឹងជាសាកសពមនុស្សទេ។ លោកឧត្តមសេនីយ៍ ម៉ី សុភា បានបន្ថែមថា ប្រតិបត្តិការបាននិងកំពុងរុករកប្រមូលគ្រាប់យុទ្ធភណ្ឌនេះ ក្រុមរុករកបានធ្វើក្រោមផ្ទៃទឹកទន្លេជុំវិញនាវា ដែលលិចចំនួនពីរគ្រឿង ដែលបានកប់ក្រោមខ្សាច់ជម្រៅប្រមាណប្រាំម៉ែត្រ ក្នុងជម្រៅទឹកទន្លេចាប់ពី ២០ ទៅ ៣០ម៉ែត្រ ក្នុងរង្វង់ផ្ទៃបានទន្លេប្រហែល ១៥០ហិកតា។


គួរបញ្ជាក់ថាយុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២០ក្រុមរុរកមិនទាន់អាចកំណត់បានពេលច្បាស់លាស់ ក្នុងការស្រង់យកនាវាចម្បាំងឡើងមកលើគោកនៅពេលណានោះទេ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


