Connect with us

ព័ត៌មានជាតិ

ចាប់​ពី​ឆ្នាំ​២០០៦​មក​ វីរយុទ្ធជនកម្ពុជាចំនួន១០នាក់ បាន​ពលី​ជីវិត​លើ​សមរភូមិ​បេសកកម្ម​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ

បានផុស

នៅ

នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សែម​សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅ​ក្នុង​សារ​ចូល​រួម​ទិវាអន្តរជាតិ អ្នក​ថែ​រក្សាសន្តិភាព អង្គការ​សហប្រជាជាតិថ្ងៃទី២៩ ខែ​ឧសភា ក្រោម​ប្រធាន​បទ “មាគ៌ាឆ្ពោះ​ទៅរកសន្តិភាពយូរអង្វែង ​ថាមពល​​យុវជន ដើ​ម្បី​សន្តិភាព និង​សន្តិសុខ”។​

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងថា ទិវាអន្តរជាតិ នៃអ្នកថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជា​ជាតិ (ថ្ងៃទី២៩ ខែឧសភា) ធ្វើឡើងដើម្បីឧទ្ទិសកុសល ដល់ការចូលរួមចំណែកដ៏មានតម្លៃរបស់បុគ្គលិក ក្នុង​ឯកសណ្ឋានយោធា និងស៊ីវិល ក្នុងការបំពេញបេសកកម្ម អ.សប និងគោរពដល់កម្លាំង​ថែរក្សា​សន្តិភាព​ប្រមាណ​ជាង៤០០០នាក់ ដែលបានបាត់បង់ជីវិតក្រោមទង់ អ.ស.ប តាំងពីឆ្នាំ១៩៤៨ ហើយ​រយៈពេល​១ឆ្នាំ​កន្លងមកនេះ អ្នកថែរក្សាសន្តិភាព រហូតចំនួន១៣០នាក់ បានពលីជីវិត ដើម្បីបុព្វហេតុ​សន្តិភាព​នៅ​ពាស​ពេញ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី រយៈពេល១៥ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.សប បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន៧៥២៣នាក់ ក្នុងនោះមាននារីចំនួន៤៦៦នាក់ ទៅ​កាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឺស ម៉ាលី អាហ្វ្រិកកណ្តាល និង យ៉េមែន។ គិតចាប់ពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន វីរយុទ្ធជន​កម្ពុជាចំនួន១០រូប បានពលីជីវិតលើសមរភូមិ នៃតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និងអាហ្វ្រិក​កណ្ដាល។

លោកបានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះគ្រប់កងកម្លាំងរក្សាសន្តិភាព និងអតីតកង​រក្សា​សន្តិភាព ពិសេសកងទ័ពមួកខៀវកម្ពុជា ដែលស្ម័គ្រចិត្តចូលរួមចំណែកក្នុងបេសកកម្ម ដែល​បច្ចុប្បន្ន​ប្រឈម​នឹងភាពស្មុគស្មាញ ព្រមទាំងមានហានិភ័យខ្ពស់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី២៩ ខែឧសភា យើងតែងតែប្រារព្ធ​ពិធីគោរព​វិញ្ញាណក្ខន្ធ ដើម្បីរំលឹកគុណូបការៈដល់វីរយុទ្ធជន យុទ្ធនារី នៃកងរក្សាសន្តិភាព ដែលបានធ្វើ​ពលីកម្ម លះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុសន្តិភាព នៃបេសកកម្មរបស់ អ.ស.ប ដែលមានតំលៃដ៏​ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន ហើយបានចារិកទុកជាប្រវត្តិសាស្ត្រ នៃមនុស្សជាតិទាំងនៅទីបញ្ជាការធំរបស់ អ.ស.ប និងបណ្តាប្រទេសដែលជាសមាជិករបស់ អ.ស.ប។ តែអកុសល គិតចាប់ពីឆ្នាំ២០២០ អ្នកថែរក្សា​សន្តិភាពរបស់យើងជួបប្រទះ ក៏ដូចប្រជាជននៅជុំវិញពិភពលោកដែរ គឺមានច្រើនជាងពេលណាៗ​ទាំងអស់​មិនត្រឹមតែត្រូវតស៊ូប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រ និងការពារប្រជាជន​នៅក្នុងប្រទេស ដែលពួកគេបាននិងកំពុងបន្តប្រតិបត្តិការ ឱ្យអស់ពីសមត្ថភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អះអាងថា ឆន្ទៈរបស់កម្ពុជាមិនរាថយ ក្នុងការចូលរួមបេសកកម្ម​រក្សា​សន្តិភាព​របស់ អ.ស.ប ជាដាច់ខាត និងបន្តគាំទ្រនូវការដាក់ចេញ “សកម្មភាពដើម្បីសន្តិភាព” របស់ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីប្រសិទ្ធភាពនៃការចូលរួមបេសកកម្ម និង​ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់អោយបានជាអតិបរមា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងទៀតថា ទោះបីជាវីរយុទ្ធជនយើងបានពលីជីវិតទៅហើយក្តី តែបានបន្សល់ទុកនូវគំរូវីរភាព ស្នាដៃដ៏ធំធេង ដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើង ក្នុងស្មារតីបង្រួម​បង្រួមជាតិ និងជួយទ្រទ្រង់ដល់ប្រទេសលើពិភពលោក ឲ្យមានសុខសន្តិភាព ប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តម ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ ដូច្នេះវីរយុទ្ធជន យុទ្ធនារីទាំងអស់ ខិត​ខំប្រឹង​ប្រែងបង្កើនស្មារតីប្រុងប្រយ័ត្ន យកអស់កម្លាំងកាយចិត្ត ពង្រឹងការហ្វឹកហាត់ ជំនាញវិជ្ជាជីវៈ ស៊ូបង្ហូរ​ញើស​លើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ ពិសេសដើម្បីប្រយុទ្ធប្រឆាំង​ទប់ទល់មេរោគរាត​ត្បាត​កូវីដ-១៩​​ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់​នូវវិធានការណែនាំរ​បស់រាជរដ្ឋាភិបាលកម្ពុជា​“៣ កុំ ៣ ​ការពារ”​តាមការ​ណែ​នាំរបស់ក្រសួងសុខាភិបាល និង​វិធាននានារបស់បេសកកម្ម អ.ស.ប ៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម