Connect with us

ព័ត៌មានជាតិ

ខេត្ត ៥ អាកាសធាតុចុះត្រជាក់ខ្លាំង​ដល់កម្រិត ១៥ អង្សានារដូវរងានេះ

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ស្ថានភាពអាកាសធាតុជាបន្តនៅតសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុភូតនេះនឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាប​ភាគឦសាន។ សេចក្ដីជូនដំណឹងបន្ថែមស្ដីពីអាកាសធាតុរបស់ក្រសួងធនថានទឹក និងឧតុនិយមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង៖

– ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦១C។

– ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨១C ។ ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០°C។

នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញសីតុណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩១C។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាពអាចកើនឡើងពី ២-៣°C វិញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម