ព័ត៌មានជាតិ
សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីបោះជំរំ ៣ថ្ងៃ បន្សល់ទុកអនុស្សាវរីយ៍ជាច្រើន
កម្មវិធីបោះជំរំប្រចាំឆ្នាំនៃសមាគមកាយឫទ្ធិនារីកម្ពុជារយៈពេល ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែធ្នូ ឆ្នាំ២០២២ នៅរមណីយដ្ឋាន វីគិរីរម្យ ខេត្តកំពង់ស្ពឺ បានបន្សល់នូវអនុស្សាវរីយ៍ជាច្រើន រួមមានស្នាមញញឹម ការស្រឡាញ់ ការមើលថែរក្សា ការចេះជួយគ្នា ការយកចិត្តទុកដាក់ និងសាមគ្គីភាពគ្នា ប្រៀបបានជាគ្រួសារតែមួយ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារសមាជិកាសមាជិកមកពីតាមបណ្ដាខេត្តជាច្រើននាក់ផ្សេងទៀត។

សកម្មភាពថ្ងៃទី៣បោះជំរំប្រចាំឆ្នាំនៃសមាគមកាយឫទ្ធិនារីកម្ពុជារួមមាន ការធ្វើលំហាត់ប្រាណ យូហ្គា និងសមាធិបង្កើនថាមពលជីវិត និងកម្មវិធីដុតភ្លើងគប់ ដែលអត្ថន័យនៃការដុតភ្លើងគប់ គឺចង់បង្ហាញឱ្យសមាជិកាបានស្គាល់ពីកម្លាំងនៃអំណាចភ្លើងដែលប្រៀបបាននឹងកម្លាំងដ៏ពុះកញ្រ្ជោលរបស់កុមារី និងយុវតី នៃសមាគមកាយប្ញទ្ធិនារីកម្ពុជា គឺរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីទទួលបាននូវភាពរីកចម្រើន និងការអភិវឌ្ឍទាំងអស់គ្នា និងកម្មវិធីបិទការបោះជំរំជាប្រចាំឆ្នាំ២០២២នៃសមាគមកាយឫទ្ធិនារីកម្ពុជាក្រោមប្រធានបទអំណាចនៃភាពជឿជាក់ ព្រមទាំងមានការចែកវិញ្ញាបនបត្រជូនសមាជិកា-សមាជិកដែលបានចូលរួមកម្មវិធីបោះជំរំ រួមទាំងបានថតរូបជាអនុស្សាវរីយ៍រួមគ្នាផងដែរមុននឹងបញ្ចប់កម្មវិធីផងដែរ។

សូមបញ្ជាក់ថា ការផ្ទេរចន្លុះភ្លើងពីអគ្គស្នងការ ស្នងការ និងថ្នាក់នាំសមាគមទៅកាន់ប្អូនៗទាំងអស់ គឺបញ្ជាក់ពីការផ្ទេរភារកិច្ចការងារនិងការជឿទុកចិត្តថាប្អូនៗពិតជាអាចបំពេញការងារបានយ៉ាងល្អ ក្នុងនាមជាយុវតីបន្តវេនជំនាន់ក្រោយ។
ថ្នាក់ដឹកនាំ ក្រុមការងារសមាជិកសមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា ពិតជាបានបង្ហាញនូវភាពរីករាយ មោទកភាពក្រៃលែង ដែលបានចូលរួមនៅក្នុងសកម្មភាពបោះជំរុំប្រចាំឆ្នាំរបស់សមាគមន៍ ក្រោមបរិយាកាសស្និទ្ធស្នាលរីករាយសាមគ្គីភាពភាពកក់ក្តៅ ហ្នឹងសូមគោរពថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាដែលបានរៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំនេះធ្វើឲ្យអ្នកចូលរួមទាំងអស់ទទួលបាននូវការទំនាក់ទំនងល្អ ភាពជាអ្នកដឹកនាំ ចំណេះដឹង និងបទពិសោធន៍ជាច្រើននៅក្នុងការដឹកនាំជីវិត ការសិក្សានិងការរស់នៅប្រចាំថ្ងៃ៕














អត្ថបទ៖ រស្មី
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


