ព័ត៌មានជាតិ
តំណាងទូតចិន បញ្ជាក់ថា កម្ពុជា-ចិន បានសហការគ្នាយ៉ាងល្អលើការងារអនុវត្តច្បាប់រវាងប្រទេសទាំងពីរ
ក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំ លើកទី១៧ ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២០ ខែធ្នូនេះ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ភាគីចិន បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់នៅប្រទេសកម្ពុជា។

បើតាម តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា ដោយសារមានទំនាក់ទំនងជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិដ៏ស្អិតរមួតរវាងកម្ពុជា-ចិន គឺប្រជាជនចិន បានមកស្នាក់នៅ និងវិនិយោគនៅកម្ពុជាជាច្រើន។ តំណាងទូតចិន បានអះអាងថា ជាមួយនឹងការកើនឡើងនៃប្រជាជនចិននៅកម្ពុជានេះ ភាគីចិន បានសហការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់។ ទន្ទឹមនេះ ភាគីចិន ក៏តែងតែស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ ក្នុងការជួយបង្កើនកិច្ចការពារសុខសុវត្ថិភាពដល់ប្រជាជនចិននៅកម្ពុជា។

បន្ថែមពីនេះ រដ្ឋាភិបាលចិន បានជួយផ្ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងកម្លាំងនគរបាលជាតិកម្ពុជាផងដែរ ដើម្បីជួយបង្កើន និងពង្រឹងនូវសមត្ថភាពកងកម្លាំងនគរបាលជាតិលើកិច្ចការពារសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសន្តិសុខកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


