Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា រៀបចំកម្មវិធីពិព័រណ៍ការងារ និងសិក្សា ផ្សារភ្ជាប់នឹងគុណភាពអប់រំដល់សិស្សានុសិស្ស

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៣ លោក​បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា បាន​រៀបចំ​កម្មវិធី​ពិព័រណ៍​ការងារ និង​សិក្សា ដោយ​ផ្សារភ្ជាប់​នឹង​គុណភាព​អប់រំ​ដល់​សិស្សានុសិស្ស​ដែល​ទើប​នឹង​ប្រឡង​ជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន បាន​ថ្លែង​ថា វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាន​កម្មវិធី​សិក្សា​ជា​ច្រើន​ដូចជា ការ​សិក្សា​ក្នុង​ថ្នាក់ ជា​ទ្រឹស្ដី ការ​អនុវត្ត​ជាក់ស្ដែង​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ការ​ចុះ​ហាត់​ការ​នៅ​តាម​ក្រុមហ៊ុន ជាពិសេស​ក្នុង អេស៊ីលីដា នឹង​មាន​ក្រុម​ជួយ​ហាត់​ការ​ដែល​មាន​សិស្ស​ច្បង​ជាមួយ​គ្រូ​ចុះ​ដឹកនាំ​ផ្ទាល់ ដើម្បី​អនុវត្ត​ការងារ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក៏បាន​អញ្ជើញ​ស្ថាប័ន​ផ្សេងៗ ក្រុមហ៊ុន​ដែល​មាន​ការ​លក់ដូរ ដើម្បី​រៀបចំ​ឲ្យ​កាន់តែ​ងាយស្រួល។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏​មាន​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត​កម្ពុជា ដែល​មាន​លោកគ្រូ​ជនជាតិ​ចិន​ផ្ទាល់ លោក​មក​បង្ហាញ​ពី​ការ​រៀន​ភាសា​ចិន និង​បង្ហាញ​ពី​ភាសា​អង់គ្លេស ដែល​មាន​ជនជាតិ​អាមេរិកកាំង​ផ្ទាល់​សម្រាប់​បង្ហាញ។

ការ​រៀបចំ​កម្មវិធី​នេះ ដើម្បី​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​សាធារណជន និង​សិស្សានុសិស្ស ដែល​ទើប​ប្រឡង​ជាប់​បាក់ឌុប។

សិស្សានុសិស្ស ដែល​មក​រៀន​នៅ វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹង​មាន​ឱកាស​ការងារ​ដែល​វិទ្យាស្ថាន​ជួយ​រក​ការងារ​ឲ្យ​ធ្វើ។

វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏​មាន​អាហារូបករណ៍​សម្រាប់​សិស្សានុសិស្ស​រយៈពេល ៤ ឆ្នាំ ពេញ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម