ព័ត៌មានជាតិ
ធនាគារ កាណាឌីយ៉ា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរចនាថ្មីប័ណ្ណឥណទាន Canadia Mastercard
ធនាគារ កាណាឌីយ៉ា បានដាក់បង្ហាញ និងដំណើរការជាផ្លូវការនូវរចនាថ្មី ស្អាតជាងមុន ល្អជាងមុន នៃប័ណ្ណឥណទាន Canadia Mastercard ដើម្បីធ្វើឲ្យបទពិសោធន៍ និងការប្រើប្រាស់កាន់តែងាយស្រួលជាងមុនសម្រាប់អតិថិជនប្រើប្រាស់ និងជំរុញឲ្យមានការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។

ប័ណ្ណឥណទាន Canadia Mastercard ផ្តល់នូវបទពិសោធន៍កាន់តែល្អជាងមុន និងធ្វើឲ្យការទូទាត់របស់លោកអ្នកកាន់តែមានភាពងាយស្រួល ប្រកបដោយបច្ចេកវិទ្យាឈានមុខ ដើម្បីស្របនឹងតម្រូវការរបស់អតិថិជនក្នុងយុគសម័យថ្មី។ អតិថិជនរបស់ប័ណ្ណឥណទាន Canadia Mastercard អាចរីករាយជាមួយនឹងប្រើប្រាស់ការទូទាត់ប្រាក់ដែលមានសុវត្ថិភាពខ្ពស់ និងមិនចាំបាច់ចំណាយពេលយូរ ដោយគ្រាន់តែដាក់ប័ណ្ណក្បែរនឹងម៉ាស៊ីន POS ជាការស្រេច ហើយបន្ថែមពីលើនេះផងដែរ ប័ណ្ណឥណទាន Canadia Mastercard ត្រូវបានទទួលស្គាល់ដោយហាងទំនិញ ពាណិជ្ជកម្ម ឬសេវាកម្មជាច្រើនពាន់កន្លែងទូទាំងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។
ប័ណ្ណឥណទាន Canadia Mastercard មិនត្រឹមតែមានរចនាបថថ្មី និងស្រស់ស្អាតប៉ុណ្ណោះទេ ដោយរចនាបថប័ណ្ណឥណទានទាំងពីរប្រភេទមានបង្កប់នូវអត្ថន័យយ៉ាងល្អផងដែរ។ ប័ណ្ណឥណទាន Canadia Mastercard Contactless Credit Card Classic បានរចនារួមមាន ផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរ ដើម្បីបង្ហាញអំពីភាពស្រស់ត្រកាល និងសម្រស់បំព្រងរបស់អ្នកប្រើប្រាស់។ ចំណែកប័ណ្ណឥណទាន Canadia Mastercard Contactless Credit Card Gold បានរំលេចនូវប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹង នៃព្រះរាជាណាចក្រកម្ពុជា ជានិមិត្តសញ្ញា នៃកិត្យានុភាព គុណធម៌ ភាពលេចធ្លោ និងភាពរីកចម្រើន សក្ដិសមនឹងភាពម្ចាស់ការ និងអភិជនភាពរបស់អ្នកប្រើប្រាស់។

បន្ថែមពីលើនេះផងដែរ ប័ណ្ណឥណទាន Canadia Mastercard បានផ្ដល់ជូននូវប្រូម៉ូសិន និងអត្ថប្រយោជន៍ ដូចជា ការបញ្ចុះតម្លៃនៅហាងសំលៀកបំពាក់ ឬហាងទំនិញប្រណីតៗ សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ក៏ដូចជាការផ្ដល់ជូនពិសេសជាច្រើនទៅលើការចំណាយលើប្រព័ន្ធឌីជីថល និងផ្សារអេឡិចត្រូនិកជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។
លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា “ធនាគារ កាណាឌីយ៉ា មានមោទកភាពក្នុងការបង្ហាញ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់ប័ណ្ណឥណទាន Mastercard រចនាបថថ្មី មានរំលេចនូវរូបប្រាសាទអង្គរវត្ត និងផ្ការំដួល ដែលជាតំណាងដួងព្រលឹងកម្ពុជា ដើម្បីបង្ហាញពីនិមិត្តសញ្ញា នៃកិត្យានុភាព គុណធម៌ ភាពលេចធ្លោ និងភាពរីកចម្រើន សក្ដិសមនឹងអភិជនភាព និងភាពម្ចាស់ការ របស់អតិថិជនប្រើប្រាស់”។
“បន្ថែមពីនេះទៀត ធនាគារ កាណាឌីយ៉ា បានអភិវឌ្ឍន៍ប័ណ្ណឥណទាន Mastercard របស់ពួកយើងជាមួយនឹងបច្ចេកវិទ្យា Contactless Payment Method ដើម្បីឲ្យអតិថិជនយើងទទួលបានបទពិសោធន៍ទូទាត់ប្រាក់ កាន់តែល្អ និងមានភាពងាយស្រួលជាងមុន ក៏ដូចជាពង្រឹងនូវសុវត្ថិភាព និងឯកជនភាពជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។ ធនាគារ កាណាឌីយ៉ា បានសហការជាមួយនឹង Mastercard ក្នុងភាពជាដៃគូ ដើម្បីបន្តច្នៃប្រឌិត និងបញ្ចេញនូវផលិតផលឌីជីថលថ្មី សម្របនូវតម្រូវការរបស់អតិថិជន និងសង្គម ដែលកំពុងតែឈានទៅរកឌីជីថលរូបនីយកម្ម។ ដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា និង Mastercard គឺជាផ្នែកមួយ ក្នុងគម្រោងជាច្រើន ដើម្បីធ្វើវិវត្តកម្មឌីជីថល របស់ផលិតផល និងសេវាកម្មរបស់ធនាគារ នាំមកនូវផលិតផល សេវាកម្ម និងបទពិសោធន៍ថ្មីៗ ដែលទាំងអស់នេះគឺជាអាទិភាពចម្បងសម្រាប់ធនាគារ កាណាឌីយ៉ា”។

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមពីកាតឥណទាន Canadia Mastercard នៅសាខាធនាគារ កាណាឌីយ៉ា ដែលមាននៅគ្រប់ ២៥ ខេត្ត-ក្រុង ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៣ ៨៦៨ ២២២។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារ ត្រូវបាន World HRD Congress ផ្ដល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្ដី Asiamoney។
ធនាគារ កាណាឌីយ៉ា មានសាខាចំនួន ៦៥ ទូទាំង ២៥ ខេត្ត-ក្រុង ព្រមទាំងឧបករណ៍ឌីជីថល និងធនាគារស្វ័យប្រវត្តិ ជាង ៤០០ កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬ ចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?