ព័ត៌មានជាតិ
អាជ្ញាធរថៃ ចាប់ខ្លួនជនជាតិខ្មែរដែលក្លែងកាយជាសង្ឃ បោះតង់ក្នុងព្រៃចូលក្នុងដីថៃ
ព្រះសង្ឃមួយអង្គ ក្នុងចំណោម៤អង្គ ត្រូវបានតម្រួតថៃចុះឃាត់ខ្លួន ក្រោយពីដឹងថា ជាសង្ឃក្លែងក្លាយ និងជាជនជាតិខ្មែរ ដែលលបឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅក្នុងព្រៃរបោះមួយកន្លែង ក្នុងខេត្តនគរប៉ាធុំ ប្រទេសថៃ ដែលនៅទីនោះ មានការបោះជំរុំដោយគ្របតង់ និងមានសង្ឃចំនួន៤អង្គ។

សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ គឺធ្វើឡើងតាមការប្តឹងពីប្រជាពលរដ្ឋដែលគាត់បានអះអាងថា មានព្រះសង្ឃចំនួន៤អង្គ តែងតែនិមន្តបិណ្ឌបាតតាមភូមិ គឺមានអការ:ចម្លែក ទី១.ព្រះសង្ឃសូត្រធ៌មមិនសូវច្បាស់តាមសំនៀងថៃ ទី២.ព្រះសង្ឃបិណ្ឌបាតយកតែបច្ច័យ មិនព្រមយកចង្ហាន់ ទី៣.ព្រះសង្ឃមិនកោរពុកមាត់ និងចិញ្ចើមឡើយ។

ដោយសារមានការសង្ស័យបែបនេះ ទើបសមត្ថកិច្ចតាមប្រមាញ់រហូតឃើញទីតាំងដែលសង្ឃទាំង៤អង្គ គង្គនៅ គឺបោះតង់ក្នុងព្រៃ មានតាំងពីអង្រឹង កន្ទេល មុង ភួយ ជាដើម។ល។ ដើម្បីស្នាក់អាស្រ័យ លុះពេលឃើញសមត្ថកិច្ចទៅដល់ គឺមានសង្ឃចំនួន២អង្គ រត់ចូលព្រៃ និងមួយអង្គទៀត លោតចូលទឹកអូរហែលគេចខ្លួនបាត់នៅសល់តែមួយអង្គ ដែលរត់ដែរ តែត្រូវបន្លាទាក់ស្បង់ជាប់ទើបមិនអាចរត់បាន ។

នៅចំពោះមុខសមត្ថកិច្ចថៃ សង្ឃក្លែងក្លាយអង្គនេះបានសារភាពថា កាលពីពាក់កណ្តាលឆ្នាំ២០២២ ខ្លួនត្រូវបានតម្រួតឃាត់ខ្លួន និងបានបញ្ជូនទៅកម្ពុជាវិញម្តងរួចមកហើយ ពីបទក្លែងខ្លួនជាសង្ឃ លុះថ្មីៗនេះខ្លួនក៏បានបបួលគ្នីគ្នាត្រឡប់មកកន្លែងដើម ដើម្បីក្លែងខ្លួនដើរបិណ្ឌបាតយកបច្ច័យម្តងទៀត ក៏ត្រូវឃាត់ខ្លួនតែម្តង ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


