ព័ត៌មានជាតិ
បងប្អូនជនជាតិព្នងកាប់ក្របីសែនព្រេន បង្ហាញពីរការអភិរក្សប្រពៃណីរបស់ខ្លួន
បងប្អូនជនជាតិព្នងមកពីបណ្ដាខេត្តចំនួន ៤មានខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងមានចំនួន១២ភូមិ បាននាំគ្នាកាប់ក្របីផឹកស្រាធ្វើពីធីសែនព្រេន ដើម្បីសុំសេចក្តីសុខចម្រើន ពីម្ចាស់ទឹកម្ចាស់ដីទៅតាមទម្លាប់ បង្ហាញពីការអភិរក្សប្រពៃណី សម្រាប់ឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិតាម។
លោក សេត កាល អាយុ៧៥ឆ្នាំ រស់នៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាមេកន្ទ្រាញជនជាតិព្នងបានបញ្ជាក់ថា កូនចៅជំនាន់ក្រោយជាអ្នកបន្តវេន រក្សានូវប្រពៃណីនេះ ព្រោះជនជាតិព្នង ពេលបានធ្វើពិធីសែនព្រេនម្តងៗ នៅពេលទៅធ្វើស្រែចំការ តែងតែទទួលបាន ភោគផលច្រើន ហើយសត្វចង្រៃមិនស៊ីបំផ្លាញ។
លោកបន្តថា ជាងនេះទៀតការរស់នៅរបស់កូនចៅនៅក្នុងភូមិ ក៏ទទួលបានសេចក្តីសប្បាយសុខចម្រើនគ្រប់គ្នា សត្វពាហនៈមិនកើតជំងឺឆ្លង ទើបចាស់ទុំនាំគ្នាដឹកនាំធ្វើពិធីនេះឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ កុម្ភៈ។
លោកជ្រោយ ញ៉ុង តំណាំងបងប្អូនជនជាតិទាំងអស់នៅក្នុងកម្មវិធីសែនព្រេនបានបញ្ជាក់ថា នេះជាការគោរពតាមចាស់ទុំតៗគ្នាមក ព្រោះយល់ឃើញថា ប្រពៃណីមួយនេះ មិនអាចលុបបំបាត់ចោលបានទេ ទោះបីថា សម្លៀកបំពាក់សម្ភារៈប្រើប្រាស់មួយចំនួន ត្រូវបាត់បង់ទៅហើយក៏ដោយ តែប្រពៃណីសែនព្រេនមិនបោះបង់ចោលឡើយហើយការសែនព្រេននេះ មានចាស់ព្រឹទ្ធាចារ្យមានស្រីមានប្រុសទាំងអស់មកចូលរួមកាប់ក្របី ហើយមានកម្មវិធីវាយឃ្មោះទៀត និងកម្មវិធីរបស់ជនជាតិដើមភាគតិចព្នងអញ្ចឹងវប្បធម៌ប្រពៃណីហ្នឹង វាមានអញ្ចឹង។
លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានទទួលស្គាល់ថា ការរៀបចំរបស់បងប្អូនជនជាតិព្នងពេលនេះពិតជាបានបង្ហាញឲ្យឃើញពីការសាមគ្គីភាពមួយនៅក្នុងឃុំរបស់យើងព្រោះថាអាជ្ញាធរ ឃុំ ស្រុក តែងតែចង់ឲ្យ ប្រជាពលរដ្ឋយើងទទួលបានសិទ្ធរស់នៅ និងមានភាពរីកចម្រើនគ្រប់យ៉ាង។
លោកបន្តថា ពិធីនេះអាជ្ញាធរធ្វើការគាំទ្រ និងចូលរួមជាមួយបងប្អូនជនជាតិដើម ជាថវិកា៥០ម៉ឺនរៀល ដើម្បីលើកទឹកចិត្តដល់បងប្អូនជនជាតិយើង ឱ្យកាន់តែ មានភាពសប្បាយរីករាយស្ថិតនៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា បងប្អូនជនជាតិព្នង អភិរក្សប្រពៃណីនេះតាំងពីដូនតាតរៀងមក ដូចជាពិធីសែនព្រេនចំពោះម្ចាស់ទឹកម្ចាស់ដី បួងសួងសុំសេចក្តីសុខ ពិធីសែនអ្នកតាភ្នំសុំជួយការពារដំណាំដាំដុះចៀសផុតពីសត្វចង្រៃស៊ីចំផ្លាញ -ពិធីសែនប្រយុងស្រែសុំឱ្យបារមីព្រៃប្រឹក្សាជួយឱ្យបានភោគផលច្រើន -ពិធីសែនស្រូវឡើងជង្រុកទុកដាក់ឱ្យបានគង់វង្ស – ពិធីសែនព្រេនបុណ្យកំសានភូមិនៅមុនរដូវចូលឆ្នាំនេះជាដើម៕
ដោយ ៖ ងិនលីម
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?