ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពង្រឹងបច្ចេកទេសការងារព្រំដែនដល់កម្លាំងវរៈទាំង៤និងត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ ចំពោះមុខ និងពង្រឹងបច្ចេកទេសការងារព្រំដែន ដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នៅស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនជំនាញ លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។

បន្ថែមពីលើការផ្សព្វផ្សាយខាងលើលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ អនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ។ -ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ -ត្រូវពង្រឹងការងារយាមល្បាតជាប្រចាំ -ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង ត្រៀមអន្តរាគមន៍បង្ក្រាបរាល់បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យក្នុងរដូវប្រាំង តាមមូលដ្ឋាននិងភូមិសាស្ត្រដែលកម្លាំងទាំងអស់ឈរជើងគ្រប់គ្រង៕
ដោយ ៖ អពៅ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


