ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចគាំទ្រសកម្មភាពមនុស្សធម៌របស់កម្មវិធី ACCESSដែលតែងតែជួយដល់ជនពិការ
ភ្នំពេញ ៖ លោកឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ក្រសួងសង្គមកិច្ចគាំទ្រនិងសាទរចំពោះសកម្មភាពមនុស្សធម៌របស់កម្មវិធី ACCESSដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជួយដល់ជនពិការភាពនិងការងារទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រនៅកម្ពុជា។

លោកឯម ច័ន្ទមករា ថ្លែងបែបនេះកាលពីល្ងាចម្សិលមិញ ខណៈពេលចូលរួមដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS ជាមួយ លោក Luke Arnold អនុទូតនៃស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនោះមានការចូលរួមទាំងតំណាងមកពី ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនិងអស់លោកលោកស្រីមកពីខេត្តកំពង់ចាម កំពង់ស្ពឺ និងសៀមរាបដែលទទួលបន្ទុកការងារពិការភាព និងការងារទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ។

លោកឯម ច័ន្ទមករាបានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណងផ្តោតទៅលើ វឌ្ឍនភាពនៃកម្មវិធី ACCESS ក្នុងការអនុវត្ត២ឆ្នាំកន្លងមក ពិនិត្យ និងអនុម័តលើអាទិភាពជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំទី៣ និងលទ្ធភាពនៃការបន្ត២ឆ្នាំបន្ថែមទៀតពិនិត្យ និងអនុម័តលើការវិភាជថវិកាបន្ថែមក្នុងឆ្នាំទី៣សម្រាប់អ្នកទទួលថវិកាជំនួយចំនួន១១។
លោកបានបន្តថា សមិទ្ធផលដែលបានអនុវត្តក្នុងរយៈពេល២ឆ្នាំកន្លងមក និងកិច្ចពិភាក្សាទាក់ទងនឹងអាទិភាពជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំទី៣ ក៏ដូចជាការងារបន្ត២ឆ្នាំបន្ថែម បាននឹងចូលរួមចំណែកដល់ការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព (NDSP2019-2023) និងផែនការសកម្មជាតិស្តីពីការទប់ស្កាត់អំពើហិង្សាផ្អែកលើ យេនឌ័រ (NAPVAW2019-2023)ឲ្យបានកាន់តែប្រសើរ និងឆ្លើយតបនឹងតម្រូវការរបស់ក្រុមគោលដៅ ជាពិសេសក្នុងបរិបទនៃការទប់ស្កាត់ការរីករាលដាល និងផលប៉ះពាល់ពីជំងឺកូវីដ-១៩៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


