Connect with us

ព័ត៌មានជាតិ

​ព្រីនស៍ គ្រោងជួបអ្នកសារព័ត៌មាន៣ខែម្តង​បង្ហាញវឌ្ឍនភាពនៃគម្រោង និងរឹតចំណង​មិត្តភាព

បានផុស

នៅ

តំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបង្កើតកម្មវិធីជួបអ្នកសារព័ត៌មាន​សេដ្ឋកិច្ច​ក្នុងស្រុករៀងរាល់ ៣ខែម្តង ដើម្បីបង្ហាញវឌ្ឍនភាពនៃគម្រោងនានារបស់ព្រីនស៍ និងរឹតចំណងមិត្តភាព ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  ហ្គេប្រៀល តាន់ នាយកផ្នែកទំនាក់ទំនងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបថ្លែងនៅក្នុងពិធីជួបសំណេះសំណាល​ជាមួយតំណាងស្ថាប័នព័ត៌មានសេដ្ឋកិច្ចក្នុងស្រុក នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ថា អ្នកសារព័ត៌មានគឺបានដើរ​តួនាទី​សំខាន់​ក្នុងការផ្សព្វផ្សាយដំណឹងទៅដល់សាធារណជនទូទៅ។​​​

លោកថា ក្រុមហ៊ុនព្រីនស៍ ទទួលបានកេរ្តិ៍ឈ្មោះ ក៏មានការចូលរួមចំណែកពីសំណាក់អ្នកសារព័ត៌មានផងដែរ។

បើតាមលោក ហ្គេប្រៀល តាន់ ក្រុមហ៊ុនព្រីនស៍ បានធ្វើកិច្ចការងារធំៗជាច្រើន ក្នុងនោះមានដូចជា ការផលិតនាឡិកា​បង្កើតដោយស្នាដៃកូនខ្មែរសុទ្ធសាធជូនសម្តេចតេជោ ធ្វើជាអំណោយសម្រាប់ថ្នាក់ដឹកនាំប្រទេសនានា មកចូលរួម​កិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅ, គម្រោងផលិតវីដេអូ ពីយុទ្ធនាការកម្ពុជាគ្មានមីនជាមួយ UNDP និងធ្វើការជាមួយសមាគមសភាអាមេរិក ដើម្បីនាំយកគ្រឿងចម្លាក់ វត្ថុបុរាណខ្មែរ មកកម្ពុជាវិញជាដើម។

លោក ហ្គេប្រៀល តាន់ បានបញ្ជាក់ថា កិច្ចការងារទាំងអស់នេះ គឺត្រូវការអ្នកសារព័ត៌មានរួមចំណែក​ក្នុងការជួយផ្សព្វ​ផ្សាយ។

លើសពីនេះទៀត លោកថា ក្រុមហ៊ុនព្រីនស៍ គ្រោងអញ្ជើញអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ច គម្រោងនានារបស់​ក្រុមហ៊ុននាពេលខាងមុខ ផងដែរ។

នៅក្នុងជំនួបនេះ ក្រុមអ្នកសារព័ត៌មាន បានជំរុញឱ្យក្រុមហ៊ុនព្រីនស៍ ពិចារណាវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា មានដូចជា វិស័យកសិកម្ម វិស័យអប់រំ (នៅតំបន់ដាច់ស្រយាល) អប់រំផ្នែកចរាចរណ៍ និងអភិវឌ្ឍវិស័យឌីជីថល ជាដើម។

តំណាងក្រុមហ៊ុនព្រីនស៍ បានលើកឡើងថា ក្រុមហ៊ុនបានធ្វើកិច្ចការមួយចំនួន ដែលក្រុមអ្នកព័ត៌មានបានលើកឡើង​ខាងលើនេះហើយ នឹងបន្តពិចារណាអភិវឌ្ឍលើការងារមួយចំនួនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមព្រីនស៍ បច្ចុប្បន្នមានបុគ្គលិកជាង ៥ពាន់នាក់ ដែលក្នុងនោះ ជនជាតិខ្មែរប្រមាណជាង ៩០ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម