ព័ត៌មានជាតិ
សម្ដេចតេជោ ចំអកឲ្យក្រុមប្រឆាំងថា មិនទាន់បានអីផង អាមេ និងកូន ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងថា មិនទាន់បានអ្វីផង លោក ស៊ន តារា អ្នកអត្ថាធិប្បាយតាមហ្វេសប៊ុក និងអតីតមេបក្សប្រឆាំងនៅក្រៅប្រទេស ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់ទៅហើយ។

ការចំអកខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «មិនទាន់បានអីផង អាមេ និងកូន ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់ ប៉ុន្តែរង់ចាំមើលដល់តែពេលអា ៤, ៥ឆ្នាំទៀតនោះ ចេញមកអាណា ក្នុងពេលឥឡូវនេះចាប់ផ្ដើមអាមុខបេក្ខជននាយករដ្ឋមន្ត្រី…យើងចង់ឲ្យអាហ្នឹងចេញ ចេញមែនៗ…ធូរថ្លៃៗ ពេកហើយៗ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រសិនបើក្រុមប្រឆាំង មិនស្គាល់នយោបាយទេ កុំធ្វើនយោបាយល្អជាង។ «ជាមួយ ហ៊ុន សែន អ្នកដែលបង្ក្រាប ហ៊ុន សែន បាន ម៉ោងនេះ អត់ទាន់ចេញពីពោះម្ដាយទេ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
ទោះជាមិនបញ្ចេញឈ្មោះ តែគេអាចដឹងថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសំដៅលើលោក ស៊ន តារា អ្នកអត្ថាធិប្បាយតាមហ្វេសប៊ុក ដោយសម្ដេចថា បុគ្គលរូបនេះ បានចូលអន្ទាក់របស់សម្ដេចហើយ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


