ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាវិត ពន្លឿនសាងសង់ផ្លូវបេតុងមួយខ្សែ បម្រើផលប្រយោជន៍កសិករ និងបញ្ចៀសការកកស្ទះ
(ខេត្តស្វាយរៀង)៖ ផ្លូវចាក់បេតុងអាម៉េមួយខ្សែប្រវែងជិត៨០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់រមណីយដ្ឋានទួលយាយដូន និងតំបន់បន្ទាត់ព្រំដែន ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ ហើយផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ច ។ ចំពោះក្រុងបាវិត ខេត្តស្វាយរៀងវិញ ក៏មានការអភិវឌ្ឍ និងរីកចម្រើនផងដែរ ជាពិសេសគឺកំណើនប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកមានសភាពមមារញឹកជាងមុននាពេលបច្ចុប្បន្ន។

លោកអភិបាលក្រុងបាវិត បានបន្តទៀតថា ផ្លូវចាក់បេតុងអាម៉េមួយខ្សែប្រវែងជិត៨០០ម៉ែត្រទទឹង៨ម៉ែត្រកម្រាស់១.៥តឹកនេះ គឺមានដាក់លូនិងស្តារប្រឡាយដើម្បីរំដោះទឹកភ្លៀងនារដូវវស្សា ពីភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដែលជាការផ្តួចផ្តើមគិតគូរស្ថាបនាពីសំណាក់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយប្រើថវិកាគុណប្រយោជន៍ខេត្ត ក្នុងការស្ថាបនាដើម្បីសម្រួលក្នុងការធ្វើដំណើរដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ចៀសសការកកស្ទះចរាចរណ៍បានមួយកម្រិតទៀត។
លោកអភិបាលក្រុងបាវិត ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលផ្លូវស្ថាបនារួចរាល់សូមជួយថែរក្សាឱ្យបានគង់វង្សយូរអង្វែង៕
ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


