ព័ត៌មានជាតិ
អភិបាលខេត្តកំពត ស្នើឱ្យតបណ្ដាញសេវាករ និងពង្រីកផ្គត់ផ្គងអគ្គិសនីជូនពលរដ្ឋទូទាំងខេត្តឲ្យបានគ្រប់ផ្ទះ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយសេវាអ្នកផ្គត់ផ្គង់អគ្គិសនីដែលទទួលអាជ្ញាប័ណ្ណទូទាំង(ខេត្តកំពត) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធបានអញ្ជើញចូលរួមជាច្រើនរូប។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើឲ្យសេវាករតបណ្តាញរអគ្គិសនីទូទាំងខេត្តកំពត និងអ្នកផ្គត់ផ្គងអគ្គិសនី ជូនពលរដ្ឋអោយបានគ្រប់ខ្នងផ្ទះ។

បញ្ហាប្រឈមនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងកិច្ចប្រជុំនេះមានគោលបំណង និងសំណូមពររបស់ប្រជាពលរដ្ឋទាក់ទងបញ្ហានិងប្រើប្រាស់ភ្លើង របស់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបញ្ហាប្រឈម របស់សេវាករអគ្គិសនីកន្លងមក។

វិស័យភ្លើងអគ្គិសនីគឺជាតម្រូវការដ៏ចាំបាច់ ដែលមិនអាចខ្វះបាននាពេលបច្ចុប្បន្ននេះ ដូច្នោះហើយសេវាករដែលផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវមានការចូលរួម និងសហការជាមួយអាជ្ញាធរនៅតាមមូលដ្ឋានក្នុងការពង្រីកបណ្ដាញនិងតបណ្ដាញអគ្គិសនីភ្លើងជូនប្រជាពលរដ្ឋឲ្យបានគ្រប់ភូមិនិងនៅគ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋទៅតាមការសំណូមពរនិងតម្រូវការដ៏ចាំបាច់ចង់បានរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។

អភិបាលខេត្តកំពត លើកឡើងឱ្យដឹងទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកវិស័យចំនួន៣ ជាអាទិភាព គឺ ផ្លូវ ទឹក ភ្លើង។

ដោយឡែកទន្ទឹមនិងនេះដែរ លោកម៉ៅ ធនិនអភិបាលខេត្តកំពត បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្គត់ផ្គង់ និងការផ្តល់សេវាអគ្គិសនី របស់សេវាករទាំងអស់នៅទូទាំងខេត្ត បានល្អនាពេលកន្លងមក។

អភិបាលខេត្តកំពត ក៏បានលើកទឹកចិត្តហើយនិងជំរុញដល់សេវាករអគ្គិសនីទាំងអស់ ត្រូវបន្តធ្វើកិច្ចការងារដែលនៅសេសសល់ ពិសេសលើសំណើ ទៅតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់អគ្គិសនីនៅតាមមូលដ្ឋានឱ្យបានចាំបាច់ទៀតផង៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង