អាជ្ញាធរ​រាជធានី គ្រោង​និង​ស្តារ​ប្រឡាយ​ឲ្យ​បាន​ធំ​ទូលាយ ក្នុង​ខណ្ឌ​៣​នៅ​ជាយ​រាជធានី​ភ្នំពេញ​​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី គ្រោង​និង​ស្តារ​ប្រឡាយ​ឲ្យ​បាន​ធំ​ទូលាយ ក្នុង​ខណ្ឌ​៣​នៅ​ជាយ​រាជធានី​ភ្នំពេញ​​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង

Published

on

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​និង​ស្តារ​ប្រឡាយ​បង្ហូរទឹក​ឱ្យបាន​ធំ​ទូលាយ​នៅក្នុង​ខណ្ឌ​ចំនួន​៣ នៅ​ជាយ​រាជធានី​ភ្នំពេញ នោះ​គឺ​នៅ​ខណ្ឌដង្កោ ខណ្ឌ​កំបូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ការ​លើក​ឡើងជា​គំរោង​ ដើម្បី​ស្ដារ​នៅ​ប្រឡាយ​បង្ហូរទឹក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ មករា នៅក្នុង​អង្គប្រជុំ​ពិភាក្សា​មួយ​ដើម្បី​ស្ដារ​ប្រឡាយ​មេ​ធំ​មួយ នៅ​ប្រឡាយ​ទួល​ពង្រ​១​ខណៈដែល​តំបន់​នេះ តែងតែ​ទទួលរង​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​នេះ​។

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដើម្បី​ស្តារ​ប្រឡាយ​មេ​មួយ​នេះ​ឲ្យ​បាន​ធំ ក្រោយពី​ទឹកជំនន់​បាន​ជន់​លិច​នា​ពេល​កន្លងមក ខណៈ​ប្រឡាយ​នេះ​ត្រូវបាន​គេ​រំលោភបំពាន​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​តូចចង្អៀត​ដែល​ពិបាក​អោយ​ទឹក​ហូរ​បាន​។

លោក​ឃួ​ង ស្រេង​បន្ត​ថា បើ​កិច្ចប្រជុំ​លើក​នេះ​មិន​មាន​ដំណោះស្រាយ​ឲ្យ​បាន​ល្អ​នៅឡើយ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​លើក​ជា​អង្គប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ទៀត ដើម្បី​ធ្វើយ៉ាងណា អនុវត្ត​ការស្ដារ​ប្រឡាយ​នេះ​ឲ្យ​បាន​ជោគជ័យ បញ្ចៀស​នូវ​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។

ក្នុង​កិច្ចប្រជុំ​នោះ​ក៏បាន​លើកឡើង​ពី​គំរោង​ នៃ​ការ​ស្ដារ​ប្រឡាយ ទួល​ពង្រ​១ ដែលមាន​ប្រវែង​ជាង​៤០០០​ម៉ែត្រ​ហើយ ការស្តារ​ប្រឡាយ​ធំ​នេះ លោក​ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ដូចជា​មន្ទីរ​ធនធានទឹក មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​និង​អាជ្ញាធរ​ខណ្ឌ​រួមគ្នា ដើម្បី​កោះហៅ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​និង​ប្រឡាយ​នេះ​មក​ប្រជុំ​ធ្វើការ​ដោះស្រាយ ធ្វើយ៉ាងណា​ជំរុញ​ការងារ​នេះ​អោយបាន​លឿន​និង​ទាន់ពេលវេលា​។

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​លោក​សាំ ពិសិដ្ឋ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រឡាយ​ទួល​ពង្រ​១ ដែល​គ្រោង​ស្តារឡើងវិញ​នេះ​ទំហំ​ប្រឡាយ មាន​លក្ខណៈ​រួម​តូច មាន​គេ​ចាក់ដី​បិទមុខ​ទឹក​ហូរ​ដែល​ត្រូវ​ស្ដារ​ប្រឡាយ​នេះ​ជាបន្ទាន់ ហើយ​ការសាងសង់​ប្រឡាយ​នេះ ត្រូវ​សាងសង់​ឡើងជា​ប្រឡាយ​បេតុង ឲ្យ​បាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ ​ចាប់ពី​បុរី​ជីពម៉ុង​ ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្របតាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services