ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ មនុស្សមួយចំនួនទប់ស្កាត់ការផលិតអគ្គិសនី តែទាមទារឲ្យដោះស្រាយបញ្ហាអគ្គិសនីឲ្យពួកគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា មនុស្សមួយចំនួនបានទប់ស្កាត់ការផលិតអគ្គិសនីប្រើដោយវារីអគ្គិសនី តែពួកគេទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាអគ្គិសនីឲ្យពួកគេ។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «មនុស្សមួយចំនួន បាននិយាយទប់ស្កាត់នូវការផលិតអគ្គិសនី ប្រើដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារឲ្យយើងដោះស្រាយអគ្គិសនីឲ្យពួកគេ តើដោះស្រាយរបៀបម៉េចទៅ ប្រេងវាថ្លៃពេក ធ្យុង ថ្មថា បំពុលបរិស្ថាន ដល់វារីអគ្គិសនីថា បំផ្លាញព្រៃ ធ្វើឲ្យលិចលង់នូវផ្ទៃដីមួយចំនួន»។
សម្ដេចតេជោ ហ៊ុន សែន បានដាក់ជាសំណួរថា «អញ្ចឹងតើយើង ត្រូវវិលត្រឡប់ចន្លុះឬយ៉ាងម៉េច? ដុតចង្គៀងប្រេង កាតឬយ៉ាងម៉េច? យើងដុតទៀន ឬយ៉ាងម៉េច»?
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


