ព័ត៌មានជាតិ
សម្ដេតេជោ អំពាវនាវឲ្យបន្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពស្ដីពីជនមានពិការភាព
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ បន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្ដីពីជនមានពិការភាព និងអនុសញ្ញាស្ដីពីសិទ្ធិជនពិការនៃអង្គការសហប្រជាជាតិ។ សម្ដេចតេជោ អំពាវនាវបែបនេះ ក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក គឺរៀបចំឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងការរើសអើង និងលើកកម្ពស់សិទ្ធជនមានពិភាព តាមរយៈបើកឱកាសឲ្យភាគីពាក់ព័ន្ធជួបពិភាក្សាគ្នា ចែករំលែកបទពិសោធ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ជនមានពិការភាព។
ជាមួយគ្នានេះ បើតាមសម្ដេចតេជោ ដើម្បីធានាបានសុខមាលភាពរបស់ជនមានពិការភាព គឺរាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ ២ភាគរយ សម្រាប់ជ្រើសរើសជនមានពិការភាពឲ្យបម្រើការងារនៅតាមបណ្ដាក្រសួងស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ។ បន្ថែមពីនេះ វិស័យឯកជន បានត្រូវលើកទឹកចិត្ត ជាពិសេសឲ្យទទួលយកជនមានពិការភាពអាចបម្រើការងារ និងលើកកម្ពស់ជីវភាពគ្រួសារ ដើម្បីផ្ដល់ឱកាសចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ២១ ម៉ោង មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
កីឡា៦ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប