ព័ត៌មានជាតិ
ក្រសួងស្ថាប័នធំៗ៣រួមគ្នាប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
ក្រសួងស្ថាប័នធំៗចំនួន៣ បានរួមគ្នាប្រយុទ្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។


បើតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការរៀបចំច្បាប់ទាំងពីរនេះគឺ ក្នុងគោលដៅប្រឆាំងការប្រព្រឹត្តបទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម បទល្មើសហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីការពារផលប្រយោជន៍ និងរក្សាសន្តិសុខជូនប្រជាជន ហើយក៏ប្រើជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំ ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងពិភពលោក ស្របតាមសភាពការណ៍វិវត្តថ្មីៗ ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
សេចក្តីប្រកាសដដែលបានបន្តថា«ច្បាប់ទាំងពីរនេះ ក៏នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងអាចធើ្វឲ្យប្រព័ន្ធហិរញ្ញវត្ថុនិងធនាគារមានភាពរឹងមាំ ស្ថិរភាព និងសុចរិតភាព ព្រមទាំងចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដោយសារការទុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក៏ដូចជាសាធារណជនមកលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុកម្ពុជា ហើយមិនមានការរឹតបន្តឹងលំហូរសាច់ប្រាក់រវាងប្រទេសកម្ពុជា និងប្រទេសនានា ដែលមានប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរីកចម្រើននៅទូទាំងពិភពលោក»។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានោះមានការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោក ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និងលោកស្រី សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានិងមានភ្ញៀវកិត្តិយស និងសមាជិកចូលរួមមកពីក្រសួង-ស្ថាប័នទាំងបីខាងលើ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៣ ក្រសួង-ស្ថាប័ន និងសរុបជាង ១០០នាក់៕



អត្ថបទ៖ សំអឿន
សូមចុចអាន៖ មន្ត្រីចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ ក្រោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ