ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ខេមបូចា កែតម្រូវលើខ្លឹមសារមួយចំនួនក្នុងអត្ថបទរបស់ខ្លួនហើយ ក្រោយក្រសួងទាមទារ
សារព័ត៌មានខេមបូចា (CamboJANews) បានចុះផ្សាយកែតម្រូវលើខ្លឹមសារមួយចំនួន ក្នុងអត្ថបទដែលខ្លួនបានចុះផ្សាយកន្លងមករួចហើយ បន្ទាប់ពីក្រសួងព័ត៌មាន បានទាមទារឲ្យកែតម្រូវកាលពីពេលថ្មីៗនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ថ្មីៗនេះ បានទាមទារឲ្យសារព័ត៌មានខេមបូចា (CamboJANews) កែតម្រូវខ្លឹមសារអត្ថបទមួយដែលដាក់ចំណងជើងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» ដែលអត្ថបទនេះបានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន ៣។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅល្ងាចថ្ងៃទី ២៣ ខែមីនានេះថា បន្ទាប់ពីក្រសួងព័ត៌មាន បានចេញសេចក្ដីជូនព័ត៌មានមួយ ដោយទាមទារឲ្យសារព័ត៌មានខេមបូចា កែតម្រូវលើខ្លឹមសារដែលពាក់ព័ន្ធទៅនឹងការចុះផ្សាយរបស់សារព័ត៌មានរបស់ខ្លួន នូវអត្ថបទមួយជាភាសាអង់គ្លេសដែលមានចំណងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» ក្រសួង បានកត់សម្គាល់ឃើញថា សារព័ត៌មានខេមបូចានេះ បានចុះផ្សាយនូវការកែតម្រូវលើខ្លឹមសារមួយចំនួន ក្នុងអត្ថបទដែលខ្លួនបានចុះផ្សាយកន្លងមករួចហើយ។
តែយ៉ាងណាក៏ដោយលោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា លេខាធិការដ្ឋានរបស់គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានចេញលិខិតអញ្ជើញខាងសារព័ត៌មានខេមបូចានេះ មកពិភាក្សាអំពីបង្ហាញនេះបន្ថែមទៀតផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


