ព័ត៌មានជាតិ
ឥស្សរជនខ្មែរឥស្លាម៨រូបកំពុងកាន់តួនាទីជាសមាជិករដ្ឋសភា ខណៈ២រូប ជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល
អាណត្តិទី៦ មានឥស្សរជនខ្មែរឥស្លាមដែលកំពុងមានតួនាទីជាសមាជិកព្រឹទ្ធសភាចំនួន២រូប សមាជិករដ្ឋសភាចំនួន៨រូប ទេសរដ្ឋមន្ត្រី១រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។

ក្នុងនោះ លោក អូស្មាន ហាហ្សាន់ ដែលជាមេដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា គឺលោកក៏កំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ។ លោក អូស្មាន ហាហ្សាន់ ត្រូវបានរាជរដ្ឋាភិបាលចាត់តាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំកិច្ចការសាសនាឥស្លាម។ មុនក្លាយជាទេសរដ្ឋមន្ត្រី លោក អូស្មាន ហាហ្សាន់ ក៏ធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ ។

ដោយឡែក បើមកមើលឥស្សរជនដែលជាខ្មែរឥស្លាម ហើយកំពុងកាន់តួនាទីជាសមាជិករដ្ឋសភា ក្នុងអាណត្តិទី៦នេះ រួមមាន៖
១/ លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាសមាជិករដ្ឋសភា។

២/ លោក ម៉ូត យូសុះ ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានៃរដ្ឋសភា។

៣/ លោកស្រី កុប ម៉ារីយ៉ាស ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

៤/ លោក ម៉ាត់ សេត ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។

៥/ លោក សុះ មុះសិន ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។

៦/ លោកស្រី ម៉ាណ ណាវី ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិករដ្ឋសភា។

៧/ លោក រ៉ូហ្វី អូស្មាន ជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិករដ្ឋសភា។

៨/ លោក លី ស៊ុគ្រី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិករដ្ឋសភា។

ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា លើកទី៧ នាល្ងាចថ្ងៃទី២៧ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


