ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមជាង៨០០សន្លឹក ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនបាន ចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមដែលជាអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ចំនួនជាង៨០០សន្លឹក។

ពិធីសំណេះសំណាល ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) និងផ្តល់អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រទាំងនេះបានធ្វើឡើង នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្បែរទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌមានជ័យ។

លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ការចុះចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម ចំនួន៨៤០សន្លឹកជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជានេះ ធ្វើឡើងទៅតាមការចង្អុលបង្ហាញពី សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលលោកជំទាវនិងក្រុមការងារចុះមកជួយលំលែកការលំបាកបងប្អូនប្រជាពលរដ្ឋនៅអង្គការមូលនិធិកុមារកម្ពុជានេះ។

ជាក់ស្តែងកាលពីសម័យនៃការរីករាលដាលជំងឺកូវីដ-១៩ អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានយកចិត្តទុកដាក់ មិនត្រឹមតែផ្តល់ជូននូវឧបករណ៍ ការពារកូវីដ-១៩ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ក៏ត្រូវបានដឹកបញ្ជូនទៅព្យាបាលដោយមិនអស់លុយថែមទៀតផង។

លោកជំទាវបណ្ឌិត បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមនេះមានចំនួន៥៥៥គ្រួសារ ស្មើនឹង ៨៤០សន្លឹក ហើយក្រៅពីទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមហើយ នូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនថែមទៀតផង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវផងដែរ៕














-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


