ព័ត៌មានជាតិ
ភ្នំព្រះរាជទ្រព្យក្លាយជាតំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរថ្ងៃសង្ក្រាន្តឆ្នាំថ្មី
អាជ្ញាធរខេត្តកណ្តាល នឹងរៀបចំពិធីសង្ក្រាន្តរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ខាមុខនេះ នៅភ្នំព្រះរាជទ្រព្យ ដើម្បីប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍ បែបវប្បធម៌ និងប្រវត្តិសាស្ត្រ។

នៅក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីសង្ក្រាន្តខេត្តកណ្ដាល កាលពីថ្ងៃទី ៧មេសា លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្ដាល បានសម្រេចរៀបចំសង្ក្រាន្តនៅភ្នំព្រះរាជទ្រព្យនេះ គឺចង់ប្រែក្លាយទីនេះទៅជាតំបន់ទេសចរណ៍ បែបវប្បធម៌ ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ បានអញ្ជើញមកកម្សាន្តសប្បាយនៅទីនេះឱ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ឱ្យកាន់តែប្រសើរឡើងតាមរយៈការលក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងទំនិញផ្សេងៗ ជូនដល់ភ្ញៀវទេសចរណ៍។

ដើម្បីសម្រេចគោលបំណងនេះ លោក អភិបាលរងខេត្ត បានស្នើដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះត្រូវរៀបចំផ្ទះសំបែងឱ្យបានស្អាត ជាលក្ខណៈបុរាណ ស្របតាមសម័យទំនើប ត្រូវរៀបចំបរិស្ថានឱ្យបានស្អាត មានអនាម័យ និងភាពបៃតង ហើយត្រូវលក់ដូរក្នុងតម្លៃសមរម្យ ម្ហូបអាហារមានគុណភាព និងអនាម័យ។
លោកអភិបាលខេត្តរងបានឱ្យដឹទៀតថា ក្នុងពិធីចង្ក្រានឆ្នាំនេះ រដ្ឋបាលរដ្ឋបាលខេត្ត បានជួសជុលផ្លូវលេខ១៥១ ដែលមានប្រវែងជាង ២៦០០ ម៉ែត្រ ដោយបានចាក់កៅស៊ូយ៉ាងមានគុណភាព និងបានធ្វើផ្លូវចាក់បេតុង នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ជាច្រើនកន្លែងទៀតផងដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងពិធីសង្គ្រាន្តខេត្តកណ្ដាល នៅភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សាដែក ស្រុកពញឮ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន