ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលជាង ១៦ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរនាត្រីមាសទី១ ឆ្នាំនេះ
ភ្ញៀវទេសចរបរទេសជាង ៣៤ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនារយៈពេល ៣ ខែ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ១៦ លានដុល្លារ កើនឡើងជាង ៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤ បង្ហាញថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ៣៧៤ ៥៣៤ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៤៧,០៥ ភាគរយ បើធៀបឆ្នាំ ២០២២ ខណៈថវិកាដែលប្រមូលបានពីការលក់សំបុត្រសរុប ១៦ ៥៣៣ ២៩៣ ដុល្លារ កើនឡើង ៤៨,៤៧ ភាគរយ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែមេសា នេះថា ចំនួនភ្ញៀវទេសចរបានកើនឡើងវិញចាប់តាំងពីខែមករា ដើមឆ្នាំនេះ ដោយសារទេសចរនៅអឺរ៉ុបចូលចិត្តដើរលេងអំឡុងពេលដំណាច់ឆ្នាំ ដោយសារទីនោះអាកាសធាតុត្រជាក់ ម្យ៉ាងទៀតទេសចរនោះជ្រើសរើសប្រទេសដែលមានសុវត្ថិភាព និងប្រទេសដែលមានវប្បធម៌ សេវាកម្មល្អ ចំណីអាហារឆ្ងាញ់ ប្រជាជនរាក់ទាក់។

លោក ខៀវ ធីបញ្ជាក់ថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរកម្ពុជានៅតិចតួចនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាង ប៉ុន្តែទេសចរបរទេសចាប់ផ្ដើមកើនឡើងវិញបណ្ដើរៗហើយ ឱ្យតែយើងរៀបចំប្រទេសឱ្យស្អាត ចំណីអាហារមានអនាម័យ។
កាលពី ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសបាន ៣៧ ១៩៨ ៩៨៨ដុល្លារ កើនឡើង ២២២,៦៨ ភាគរយ។
របាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីដើមឆ្នាំនេះ បង្ហាញថា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។
ទីផ្សារទេសចរសំខាន់ៗរបស់កម្ពុជា រួមមានប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អង់គ្លេស និងបារាំង ជាដើម៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


