ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ឃុំប្រាសាទ ប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៨៦រូប
គណបក្សប្រជាជនកម្ពុជា ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៨៦រូប ហើយសមាជិកថ្មីទាំងនេះ គឺជាប្រភពកម្លាំងដ៏ធំធេង ដែលធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។

នៅក្នុងពិធីបញ្ចូលសមាជិកសមាជិកាថ្មីទាំង ២៨៦រូប នៅក្នុងឃុំប្រាសាទស្រុកសន្ទុកនៅព្រឹកថ្ងៃទី៨ មេសាឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសន្ទុកបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកសមាជិកាថ្មី ២៨៦រូប ក្នុងឃុំប្រាសាទ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានចាត់ទុកសមាជិកសមាជិកាថ្មីទាំង២៨៦រូបនេះថាជាប្រភពកម្លាំងដ៏ធំធេងដែលធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។

លោកស្រីបណ្ឌិត ជា សិរី នូវបានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនទាំង២៨៦រូប ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយ ដែលមាន គោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។
លោកស្រី បណ្ឌិតបានបញ្ជាក់ទៀតថា« មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលមានបទពិសោធន៍ ទូលំទូលាយ និងមានភាពចាស់ទុំផ្នែកនយោបាយ ហើយតែងតែដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះឡើយ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សតែងតែនៅក្បែរប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ និងគ្រប់ការលំបាក»។
ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកស្រីបណ្ឌិតបានអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ឲ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរចនាសម្ព័ន្ធគណបក្ស ជាពិសេសរចនាសម្ព័ន្ធ យុវជនគណបក្សឃុំ ជាមួយនឹងការកំណត់ពីគោលការណ៍ដឹកនាំ និងតួនាទីភារកិច្ចឱ្យបាន ច្បាស់លាស់ និងអនុវត្តតាមគោលនយោបាយរួមរបស់គណបក្សឱ្យមានប្រសិទ្ធភាព ។
នៅក្នុងឱកានោះដែរលោកស្រីបណ្ឌិត ជា សិរី និងសហការីបាននាំយកអំណោយរបស់លោក ជាចាន់តូប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំនិងលោកស្រី រួមមានគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារមានការខ្វះខាតចំនួន៥គ្រួសាររស់នៅឃុំប្រាសាទផងដែរ៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


