ព័ត៌មានជាតិ
ខេត្តបាត់ដំបង កំពុងមមាញឹកតុបតែង រៀបចំអ្វីប្លែកៗ ដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មី
មួយរយៈចុងក្រោយនេះ រដ្ឋបាលខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានប្រឹងប្រែងជាមួយក្រុមជំនាញៗ ក្នុងការរៀបចំ តុបតែង នូវភ្លើងចម្រុះពណ៌ និងរបស់របរប្លែកៗ ដើម្បីយកមកដាក់តាំងលម្អ នាឱកាសសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ២០២១៣ ដែលកាន់តែខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងខេត្តបាត់ដំបង ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា តាមបណ្ដាសាលារៀន និងវត្តអារាមនានា បានបង្កើតនូវល្បែងប្រជាប្រិយ ដើម្បីលេងកម្សាន្ត ដែលល្បែងប្រជាប្រិយបុរាណខ្មែរត្រូវបានអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។

ក្រៅពីការរៀបចំភ្លើងចម្រុះពណ៌របស់រដ្ឋបាលខេត្ត ទៅតាមទីប្រជុំជននានា ក៏នៅមានការតុបតែងអ្វីដែលប្លែកៗ ពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ផងដែរ ដែលមានទីតាំងនៅក្នុងវិទ្យាល័យ នេតយ៉ង់ ដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មី និងដើម្បីឲ្យពលរដ្ឋដែលមកពីគ្រប់ទិសទីចូលមកកម្សាន្តផង។

ដោយឡែកនៅតាមតំបន់រមណីយដ្ឋានជាច្រើនក្នុងខេត្ត ក៏មានការរៀបចំយ៉ាងស្រស់ស្អាតផងដែរ ពីសំណាក់មន្ទីរទេសចរខេត្ត ក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលទៅកម្សាន្តនាឱកាសចូលឆ្នាំខាងមុខនេះ ដោយគេរំពឹងថា ឆ្នាំនេះ ភ្ញៀវទេសចរអាចនឹងចូលមកកម្សាន្តច្រើនជាងឆ្នាំមុនៗ៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


