Connect with us

ព័ត៌មានជាតិ

តើទេវតាឆ្នាំថ្មី ព្រះនាមអ្វី? សោយអ្វី?

បានផុស

នៅ

កាលវេលានៃការផ្លាស់វេនទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដែលពលរដ្ឋខ្មែរប្រុសស្រី ដឹងថា គឺជាការប្តូរតួនាទី កាន់តំណែងគ្នារវាងបុត្រីទាំង៧អង្គ របស់កបិលមហាព្រហ្ម ដែលថ្ងៃមហាសង្ក្រាន្តសម្រាប់ឆ្នាំថោះនេះ គឺចំថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសៀវភៅមហាសង្ក្រាន្ត សិក្សាស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ រាជបុត្រីទី៦ កបិលមហាព្រហ្ម ព្រះនាមកិមិរាទេវី ជាមគ្គនាយិកាកាន់តំណែងឆ្នាំនេះ ដែលទ្រង់នឹងយាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត) ។ គួររម្លឹកថា ចំពោះការ​កំណត់​​ខែ ថ្ងៃ និងម៉ោងពេល ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​​ទេវតា​ឆ្នាំ​ថ្មី​ ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គឺគេ​អាច​ដឹង​បាន​​ ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសង្ក្រាន្ត។

ទេវតាដែលនឹងមកកាន់តំណែងគ្រប់គ្រងក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកា អម្ពរពណ៌សេត(ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា (សោយចេកណាំវ៉ា)។ ចំណែកព្រះហស្តស្តាំ ទ្រង់ព្រះខ័ន្ឌ ឯព្រហស្តឆ្វេងទ្រង់ពិណ គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហនៈ។

ជាទូទៅ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរ នឹងរៀបចំបោសសម្អាតផ្ទះសំបែង និងមានតុបតែងខ្លះៗ តាមរបៀបនិយមជាអត្តសញ្ញាណខ្មែរ ពិសេសនៅតាមទីសាធារណៈ ក៏ដូចជាកន្លែងសំខាន់ៗសម្រាប់ឱកាសជួបជុំ នានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម