ព័ត៌មានជាតិ
សមត្ថកិច្ចត្រៀមការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សៀមរាប ៖ អ្នកនាំពាក្យសាលាខេត្តសៀមរាប លោកលី សំរិទ្ធ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៣ ខែមេសានេះថា ដោយមានការគាំទ្រពីកងកម្លាំងថ្នាក់ជាតិជាច្រើននាក់ អាជ្ញាធរខេត្តសៀមរាប បានត្រៀមខ្លួននិងគិតគូររួចជាស្រេចនៅក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូម្បីតែភាពចន្លោះប្រហោងត្រឹម១ភាគរយក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ដែរ ហើយជាផែនការមួយល្អិតល្អន់ដែលពេលនេះក៏កំពុងអនុវត្ត។

លោកបន្តថា យើងប្រើកម្លាំងច្រើន តាំងពីក្រុមចរាចរណ៍ ក្រុមសណ្តាប់ធ្នាប់ និង ក្រុមបង្ការបង្ក្រាបបទល្មើស ដូច្នេះសន្តិសុខនេះ យើងបានគិតម៉ត់ចត់ណាស់ ហើយយើងប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ ដើម្បីមិនឲ្យមានការថ្លោះធ្លោយ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកកម្សាន្តនៅខេត្តសៀមរាប មេត្តាយោគយល់អធ្យាស្រ័យគ្នានៅក្នុងការធ្វើដំណើរ និង សូមឲ្យបងប្អូនទាំងអស់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីយ៍ល្អពីអង្គរសង្ក្រាន្ត។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ មានកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជិត៩ពាន់នាក់ មកពី១២អង្គភាពនិងស្ថាប័ន រួមមាន ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ , កងរាជអាវុធហត្ថ , បញ្ជាការដ្ឋានអង្គរក្ស និង បញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម ដែលត្រូវដាក់រាយនៅតាមបណ្តាគោលដៅសំខាន់ចំនួន៦ទីតាំង ដើម្បីការពារសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋភ្ញៀវជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមលេងកម្សាន្តសប្បាយ៕
ដោយ ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


