Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ផ្ដល់ប័ណ្ណដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ​ជាង ២ ពាន់ប័ណ្ណ

បានផុស

នៅ

ព្រឹត្តិការកីឡាស៊ីហ្គេមគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម (CAMSOK) បានឯកភាពផ្ដល់ប័ណ្ណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន ជាង ២ ពាន់ប័ណ្ណ (២ ០៩៥) ក្នុងនោះមានអ្នកសារព័ត៌មានជាតិចំនួន ១ ១៨៨ នាក់ និងសារព័ត៌មានបរទេសចំនួន ៩០៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ ខែមេសា នេះថា គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមបានរៀបចំមណ្ឌលព័ត៌មានកណ្ដាល មណ្ឌលព័ត៌មានតាមទីលានប្រកួត និងមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិ។

មជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) មានទីតាំងស្ថិតនៅពហុកីឡដ្ឋានមរតតេជោ ដែលអាចផ្ទុកអ្នកសារព័ត៌មានបាន ៥០០ នាក់ MPC នឹងផ្ដល់កន្លែងធ្វើការងារ បន្ទប់ធ្វើសន្និសីទសារព័ត៌មាន កុំព្យូទ័រ អ៊ីនធើណិត Wifi LED និងមានផ្ដល់អាហារសម្រន់។

MPC នឹងបើកដំណើរការចាប់ពីថ្ងៃទី ២៩ ខែមេសា រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។ លោក ផុស សុវណ្ណបន្តថា អនុមណ្ឌលតាមទីលានប្រកួត (SPC) ត្រូវបានរៀបចំសម្រាប់អ្នកសារព័ត៌មានជាកន្លែងធ្វើការ និងរៀបចំសន្និសីទសារព័ត៌មានដូចមជ្ឈមណ្ឌលព័ត៌មានកណ្ដាលដែរ។

សូមជំរាបថា មណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ IBC ត្រូវបានរៀបចំសម្រាប់ទទួលរូបភាព និងសំឡេងពីទីលានប្រកួតរួចបញ្ជូនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បច្ចុប្បន្នមានទូរទស្សន៍អន្តរជាតិចំនួន ៧ ដែលទទួលសិទ្ធិពីគណៈកម្មាធិការជាតិអូឡាំពិក នៅប្រទេសរបស់គេបានជួល Booth និងទទួលការផ្សាយពី IBC ក្នុងនោះ រួមមាន RTM ម៉ាឡេស៊ី, T Sport7, Thai VTV, HTV Vietname, Media Couch សិង្ហបុរី MNC TV Indonesia និង Signal TV Phillipine។

សម្រាប់មធ្យោបាយដឹកជញ្ជូន អ្នកសារព័ត៌មានអាចជិះរថយន្តក្រុងប្រភេទ T3 ដោយមិនគិតប្រាក់ ដោយគ្រាន់តែបង្ហាញប័ណ្ណអ្នកសារព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម